កូរ៉េខាងត្បូងសន្យាពីការអនុវត្តជាក់ស្ដែងនូវតម្លៃសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) - លោករដ្ឋមន្រ្តីការបរទេស Chung Eui-yong បានសង្កត់ធ្ងន់ថា តាំងពីដំបូង រដ្ឋ អំណាចរបស់លោកប្រធានាធិបតី Moon Jae-in បានប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង បង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េជារៀងរហូត ហើយទទួលបានការគាំទ្រយ៉ាងពេញ ទំហឹងពីសហគមន៍អន្តរជាតិ ក្នុងនោះមានអ.ស.បទៀតផង។ 
កូរ៉េខាងត្បូងសន្យាពីការអនុវត្តជាក់ស្ដែងនូវតម្លៃសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលើឧបទ្វីបកូរ៉េ - ảnh 1រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង
លោក Chung Eui-yong។ (រូបថត៖ Yonhap)

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong កាលពីថ្ងៃទី១៧ ខែ មិថុនា បានសន្យានឹងខិតខំអនុវត្តន៍ជាក់ស្ដែងនូវតម្លៃសន្តិភាពនានារបស់អង្គការសហ ប្រជាជាតិ (អ.ស.ប) នៅលើឧបទ្វីបកូរ៉េ ព្រមទាំងបញ្ជាក់សារជាថ្មីម្ដងទៀតនូវកិច្ចខិតខំ ប្រឹងប្រែងដ៏ “ខ្ជាប់ខ្ជួន” របស់រដ្ឋអំណាចលោកប្រធានាធិបតី Moon Jae-in ដើម្បីសន្តិ ភាពដ៏យូរអង្វែងនៅលើឧបទ្វីបនេះ ក្នុងកាលៈទេសៈដែល សេអ៊ូលនិងវ៉ាស៊ីនតោណ កំពុងស្វែងរកយុទ្ធសាស្ត្រការទូតមួយដើម្បីស្ដារសកម្មភាពការទូតនុយក្លេអ៊ែរជាមួយ ព្យុងយ៉ាងឡើងវិញ។

ថ្លែងសារទៅកាន់វេទិកាតាមប្រព័ន្ធវីដេអូមួយ ក្រោមអធិបតីភាពរបស់ក្រសួងការ បរទេសកូរ៉េខាងត្បូង ក្នុងឱកាសរំលឹកខួបជិត៣០ឆ្នាំទិវាកូរ៉េខាងត្បូងចូលរួមអ.ស.ប នោះ លោករដ្ឋមន្រ្តីការបរទេស Chung Eui-yong បានសង្កត់ធ្ងន់ថា តាំងពីដំបូង រដ្ឋ អំណាចរបស់លោកប្រធានាធិបតី Moon Jae-in បានប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង បង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េជារៀងរហូត ហើយទទួលបានការគាំទ្រយ៉ាងពេញ ទំហឹងពីសហគមន៍អន្តរជាតិ ក្នុងនោះមានអ.ស.បទៀតផង។ លោករដ្ឋមន្រ្តីបាន សង្កត់ធ្ងន់ថា សេអ៊ូលនឹងបន្តរក្សាកិច្ចខិតខំប្រឹងប្រែងនេះ ដរាបណាតម្លៃរបស់អ.ស.ប អំពីសន្តិភាពនិងវិបុលភាពត្រូវបានបង្កើតឡើងយ៉ាងពេញលេញនៅលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ