កូរ៉េខាងត្បូងស្នើរៀបចំកិច្ចប្រជុំសមាគមកាកបាទក្រហមអន្តរកូរ៉េ

(VOVWORLD) - នាថ្ងៃទី ១៧ កក្កដា ប្រធានស្តីទីសមាគមកាកបាទក្រហមកូរ៉េខាងត្បូង លោក Kim Sun-hyang បានឲ្យដឹងថា៖ ស្ថាបនេះបានស្នើឲ្យ ស.ប.ប.ក. រៀបចំកិច្ចប្រជុំសមាគមកាកបាទក្រហមអន្តរកូរ៉េនាថ្ងៃទី ៤ តុលា ខាងមុខក្នុង ឱកាសបុណ្យពេញបូណ៌មីនិងជាទិវារំលឹកខួបអនុស្សាវរីយ៍លើកទី ១០ ទិវាង ប្រទេសទាំងពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េ។
កូរ៉េខាងត្បូងស្នើរៀបចំកិច្ចប្រជុំសមាគមកាកបាទក្រហមអន្តរកូរ៉េ - ảnh 1 កូរ៉េខាងត្បូងស្នើរៀបចំកិច្ចប្រជុំសមាគមកាកបាទក្រហមអន្តរកូរ៉េ

(VOVworld) – នាថ្ងៃទី ១៧ កក្កដា ប្រធានស្តីទីសមាគមកាកបាទក្រហមកូរ៉េខាងត្បូង លោក Kim Sun-hyang បានឲ្យដឹងថា៖ ស្ថាបនេះបានស្នើឲ្យ ស.ប.ប.ក. រៀបចំកិច្ចប្រជុំសមាគមកាកបាទក្រហមអន្តរកូរ៉េនាថ្ងៃទី ៤ តុលា ខាងមុខក្នុង ឱកាសបុណ្យពេញបូណ៌មីនិងជាទិវារំលឹកខួបអនុស្សាវរីយ៍លើកទី ១០ ទិវាង ប្រទេសទាំងពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអន្តរកូរ៉េ។ កិច្ចប្រជុំនេះ ត្រៀមរៀបចំឲ្យកម្មវិធីជួបជុំក្រុមគ្រួសារដែលត្រូវបានព្រាត់ប្រាស់គ្នាដោយសារសង្គ្រាមលើឧបទ្វីបកូរ៉េ (១៩៥០ -១៩៥៣)។ ការផ្តើមគំនិតពោលខាងលើត្រូវ បាននាំចេញតាម «ការផ្តើមគំនិតសន្តិភាពលើឧបទ្វីបកូរ៉» ឬហៅថា «ការផ្តើមគំ និតបែកឡាំង» ដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បាន ប្រកាសនាថ្ងៃទី ៦ កក្កដា នៅទីក្រុងបែកឡាំង (អាល្លឺម៉ង់) ក្នុងនោះមានខ្លឹមសារ ចាប់ផ្តើមកម្មវិធីជួបជុំក្រុមគ្រួសារដែលត្រូវបានព្រាត់ប្រាស់គ្នាដោយសារសង្គ្រាម លើឧបទ្វីបកូរ៉េ។ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Cho Myung-kyun នាថ្ងៃដដែលបានអំពាវនាវឲ្យ ស.ប.ប.ក. មានចម្លើយសកម្មចំពោះការផ្តើម ឡើងរបស់ Seoul សំដៅឆ្ពោះទៅខឿនសន្តិភាពលើឧបទ្វីបកូរ៉េនិងការអភិវឌ្ឍន៍ ទំនាក់ទំនងអន្តរកូរ៉េ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ