កូរ៉េខាងត្បូងស្នើឲ្យសាងសងសួនឧទ្យានអន្តរជាតិក្នុងតំបន់ព្រំដែនជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

(VOVworld) – ក្នុងកាយវិការមួយសំនៅបន្ថូស្រាលភាពតានតឹងនាបច្ចុប្បន្នលើឧបទ្វីបកូរ៉េ
នាថ្ងៃទី ៨ ឧសភា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានស្នើឲ្យសាង
សងសួនឧទ្យានអន្តរជាតិក្នុងតំបន់ព្រំដែនរវាងប្រទេសនេះជាមួយសាធារណៈរដ្ឋប្រជា
ធិបតេយ្យប្រជាមានិតកូរ៉េ។ ថ្លែងមិតចំពោះមុខរដ្ឋសភាអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន
ប្រធានាធិបតី Park Geun-hye បានចាត់ទុកថា៖ តំបន់គ្មានយោធា (DMZ) គឺជាតំបន់ពង្រឹង
សន្តិភាព មិនម៉ែនជាតំបន់បំផ្លាញសន្តិភាពឡើយ។ លោកស្រី Park Geun-hye បានសង្ឃឹម
ថា៖ ភាគីនានានឹងកសាងឧទ្យានអន្តរជាតិមួយក្នុងតំបន់ DMZ ដែលនឹងក្លាយទៅជាសារ
សន្តិភាពចំពោះពិភាពលោក។ ប្រធានាធិបតីកូរ៉េខាងត្បូងបានចាត់ទុកសំណើរនេះគឺជា
ផ្នែកមួយក្នុងចំណោមការផ្តើមគំនិតរបស់លោកស្រីអំពីស្ថិរភាពទំនាក់ទំនងរវាងប្រទេស
កូរ៉េទាំង ២ ក្នុងដំណើរស្វែងរកដំណោះស្រាយសំរាប់បញ្ហាលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ