ការខាតបង់ដោយសារគ្រោះមហន្តរាយលើទូទាំងពិភពលោកក្នុងឆ្នាំ២០២០ត្រូវបានប៉ាន់ស្មានឡើងដល់១៨៧ពាន់លានដុល្លាអាមេរិក

(VOVWORLD) - តួរលេខនេះខ្ពស់ជាងការខាតបង់ចំនួន១៣៩ពាន់លាន ដុល្លា អាមេរិកក្នុងឆ្នាំ២០១៩ បណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែទាប ជាងកម្រិតខាតបង់ជាមធ្យមក្នុងរយៈពេល១០ឆ្នាំកន្លងមក គឺ២០២ពាន់លាន ដុល្លា។ 

ការខាតបង់ដោយសារគ្រោះមហន្តរាយលើទូទាំងពិភពលោកក្នុងឆ្នាំ២០២០ត្រូវបានប៉ាន់ស្មានឡើងដល់១៨៧ពាន់លានដុល្លាអាមេរិក - ảnh 1 អគ្គីភ័យឆាបឆះព្រៃនៅរដ្ឋ California សហរដ្ឋអាមេរិក កាលពីខែសីហាឆ្នាំ២០២០។ (រូបថត៖ TTXVN)

នាថ្ងៃទី១៥ ខែធ្នូ សម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង Swiss Re របស់ស្វីស បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិនិងសោនាដកម្ម ពីដើមឆ្នាំមក បានបណ្ដាលឲ្យពិភពលោករងការខាតបង់ប្រមាណ ១៨៧ ពាន់លានដុល្លាអាមេរិក កើន២៥%បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ដែលក្នុងនោះគ្រោះមហន្តរាយធម្ម ជាតិក្នុងឆ្នាំ២០២០បានបង្កឡើងការខាតបង់ចំនួន១៧៥ពាន់លានដុល្លា អាមេរិក ដោយសារបរិមាណខ្យល់ព្យុះ និងអគ្គីភ័យឆាបឆះព្រៃកើនឡើង ខុសប្លែកពីធម្មតា។ តួរលេខនេះខ្ពស់ជាងការខាតបង់ចំនួន១៣៩ពាន់លានដុល្លា អាមេរិកក្នុងឆ្នាំ២០១៩ បណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែទាប ជាងកម្រិតខាតបង់ជាមធ្យមក្នុងរយៈពេល១០ឆ្នាំកន្លងមក គឺ២០២ពាន់លាន ដុល្លា។ គួរបញ្ជាក់បន្ថែមទៀត ការខាតបង់តាមការប៉ាន់ស្មានពោលខាងលើ មិនរាប់បញ្ចូលការខាតបង់ពាក់ព័ន្ធដល់ជម្ងឺរាតត្បាត Covid-19 នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ