ការខ្វែងគំនិតគ្នាជាច្រើនកើតមានមុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ

(VOVWORLD) - កិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងបើកនៅថ្ងៃ ១១ កក្កដា។ 

ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ១១ និង១២ខែកក្កដា) នៅរដ្ឋធានី Vilnius របស់លីទុយអានី កិច្ចប្រជុំបានទាក់ទាញការយកចិត្តទុកដាក់ជាពិសេសពីមតិ សាធារណៈអន្តរជាតិ នៅពេលដែលអង្គការណាតូកំពុងឈឺក្បាលជាមួយ "បញ្ហា" របស់អ៊ុយក្រែន ការបញ្ចូលសមាជិកថ្មី ឬសំណួរនៃការរួបរួមរបស់សម្ព័ន្ធភាពយោធានេះ។

កិច្ចប្រជុំកំពូលរបស់ណាតូលើកនេះត្រូវបានរៀបចំអស់រយៈពេលជាច្រើនខែ ជាមួយ នឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីស្វែងរកការបង្រួបបង្រួមទស្សនៈរបស់សម្ព័ន្ធភាពយោធានេះលើបញ្ហា "ក្តៅ" ជាច្រើនដូចជា៖ ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ដំណើរការបញ្ចូលសមាជិកថ្មី ឬផែនការការពារជាតិដំបូងរបស់ណាតូ ក្នុងច្រើនទសវត្សរ៍។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា កិច្ចប្រជុំកំពូលនឹងផ្ញើសារយ៉ាងច្បាស់លាស់ថា៖ ណាតូរួបរួមគ្នា។ ណាតូចូលខាងអ៊ុយក្រែន។

ដោយមានការចូលរួមផ្ទាល់របស់ប្រធានាធិបតី Joe Biden លើកនេះ អាមេរិកចង់ឱ្យប្រទេសសមាជិកណាតូ មានការរួបរួមបន្ថែមទៀត ក្នុងការគាំទ្រអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមអ្នកវិភាគ បណ្តាប្រទេសនៅអឺរ៉ុបភាគច្រើនបច្ចុប្បន្នកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច អត្រាអត់ការងារធ្វើខ្ពស់ ឬភាពចលាចលដែលមិនធ្លាប់មានពីមុនមក ដែលនឹងធ្វើឱ្យអាមេរិកកាន់តែលំបាកក្នុងការអំពាវនាវឱ្យមានគោលនយោបាយថ្មីរបស់ប្រទេសទាំងនេះគាំទ្រអ៊ុយក្រែន។

ទន្ទឹមនឹងនោះ អាមេរិកក៏កំពុងជួបការលំបាកក្នុងការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យទទួលសមាជិកថ្មីយ៉ាងឆាប់រហ័ស។ ទួរគីមិនទាន់យល់ព្រមអនុញ្ញាតឱ្យ ស៊ុយអែតចូលជាសមាជិកណាតូទេ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកិច្ចប្រជុំកំពូលនេះ ទំនងជាប្រធានាធិបតីអាមេរិក Joe Biden នឹងប្រឈមមុខនឹងសំណួរដេញដោលពីសម្ព័ន្ធមិត្ត អំពីមូលហេតុដែលអាមេរិកបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែន ខណៈដែលសមាជិកណាតូជាង ២ ភាគ ៣ហាមឃាត់អាវុធប្រភេទនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ