ការងារកិច្ចការបរទេសរបស់វៀតណាមទទួលបានសមិទ្ធិលេចធ្លោក្នុងឆ្នាំ ២០១៣

ការងារកិច្ចការបរទេសរបស់វៀតណាមទទួលបានសមិទ្ធិលេចធ្លោក្នុងឆ្នាំ ២០១៣ - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
(Image: Vietnam+)

(VOVworld) – ថ្លែងមតិក្នុងពិធីជប់លៀងជូនឯកអគ្គរដ្ឋទូតនិងតំណាងការទូត នៃបណ្ដាប្រទេសប្រចាំនៅវៀតណាម នាយប់ថ្ងៃទី ២០ មករា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ទៅ លើតួនាទីនៃការងារកិច្ចការបរទេសរបស់វៀតណាមក្នុងការបើកទូលាយនិង
ពង្រឹងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់និង
លើពិភពលោក។ ក្នុងឆ្នាំ ២០១៣ ការងារកិច្ចការបរទេសរបស់បក្សរដ្ឋវៀតណាម បន្តទទួលបានសមិទ្ធិសំខាន់ជាច្រើន។ លោក Pham Binh Minh បានលើកច្បាស់ថា៖

“យើងខ្ញុំជឿជាក់ថា៖ កិច្ចសហប្រតិបត្តិការការជួយឧបត្ថម្ភជាមួយគ្នាទៅវិញទៅ​មក ការបង្កើនកសាងទំនុកទុកចិត្តនិងគោរពផលប្រយោជន៍របស់ខ្លួនគឺជាគ្រឹះស្ថាននិង
ជារបៀបសារវ័ន្តបំផុតដើម្បីយើងខ្ញុំជំនះពុះពារលើការលំបាកឆ្ពោះទៅគោលដៅ
សន្តិភាពនិងអភិវឌ្ឍន៍។ ក្នុងការខំប្រឹងប្រែងនេះ តួនាទីធ្វើជា ស្ពានតភ្ជាប់របស់
តំណាងការទូតមានអត្ថន័យដ៏សំខាន់សំដៅជំរុញទំនាក់ទំនងរវាងប្រទេសអង្គការ
របស់មិត្តជាមួយវៀតណាម។”

តាងនាមឲ្យអង្គការទូតប្រចាំនៅវៀតណាម ឯកអគ្គរដ្ឋទូត Marocco លោក El Houcine
Fardani បានអះអាងថា៖ អង្គរការទូតប្រចាំនៅវៀតណាម ត្រៀមខ្លួនជាស្រេចរួមជាមួយ
វៀតណាមក្នុងការអភិវឌ្ឍន៍ ព្រមទាំង ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាង
វៀតណាមនិងបណ្ដាប្រទេស ក៏ដូចជា បណ្ដាអង្គការអន្តរជាតិដោយឈរលើស្មារតី
សហប្រតិបត្តិការសន្តិភាពមានផលប្រយោជន៍ ដូចគ្នា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ