ការងារត្រៀមរៀបចំឲ្យវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចនៅ តំបន់វាលទំនាបទន្លេ Cuu Long បានសម្រេចជាសារវន្ត


ការងារត្រៀមរៀបចំឲ្យវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចនៅ តំបន់វាលទំនាបទន្លេ Cuu Long បានសម្រេចជាសារវន្ត - ảnh 1
ការងារត្រៀមរៀបចំឲ្យវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចនៅ តំបន់វាលទំនាបទន្លេ Cuu Long បានសម្រេចជាសារវន្ត (Image: baodautu.vn)

(VOVworld) – នារសៀលថ្ងៃទី ១៣ តុលា គណៈចាត់តាំងនៃវេទិការសហប្រតិបត្តិការ សេដ្ឋកិច្ចនៅតំបន់វាលទំនាបទន្លេ Cuu Long (MDEC) - Soc Trang ឆ្នាំ ២០១៤ បាន រៀបចំកិច្ចប្រជុំជាមួយផ្នែកទាក់ទិននានា ដើម្បីត្រួតពិនិត្យមឡើងវិញនិងឯកភាពការ
ងាររៀបចំសំរាប់វេទិការដ៏សែនសំខាន់នៅតំបន់នេះ។ តាមគំរោង វេទិការ MDEC –
Soc Trang ឆ្នាំ ២០១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ទី ៧ វិច្ឆិការ ឆ្នាំ ២០១៤ ដោយមានប្រធានបទចំនួន ២ គឺ៖ “ការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ” និង “ការកសាងជនបទថ្មីនៅតំបន់វាលទំនាបទន្លេ Cuu Long”។ គោលដៅនៃវេទិការ
MDEC ឆ្នាំ ២០១៤ គឺសំដៅផ្លាស់ប្តូរពិភាក្សានិងនាំចេញវិធានការសំរាប់ការ
អនវុត្តការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញនិងការកសាងជនបទថ្មីនៅតំបន់
វាលទំនាបទន្លេ Cuu Long ប្រកបដោយប្រសិទ្ធភាពជំរុញការងារពន្លឿនពាណិជ្ជកម្ម
វិនិយោគផ្សព្វផ្សាយសក្តានុភាពក្នុងតំបន់ដល់អង្គភាពអាជីវកម្មនិងវិនិយោគិននៅ
ក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ