ការងារទប់ទល់ជាមួយខ្យល់ព្យុះ Doksuri តាមតំបន់នានាលើទូទាំងប្រទេស

(VOVWORLD) -ដោយឥទ្ធិពលនៃខ្យល់ព្យុះ Doksuri នោះ នាថ្ងៃទី១៥កញ្ញា លើទូទាំងខេត្ត Ha Tinh មានភ្លៀងធ្លាក់យ៉ាងខ្លាំង។  
ការងារទប់ទល់ជាមួយខ្យល់ព្យុះ Doksuri តាមតំបន់នានាលើទូទាំងប្រទេស - ảnh 1តំបន់នានាបានអំំពាវនាវឲ្យនាវាចូលចតនៅកន្លែងសុវត្ថិភាព  

ខ្យល់បកបោករួមទាំងភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យនីវ៉ ទឹកសមុទ្រឡើងពី ពីរ ដល់ទៅ៣ម៉ែត្រ។ ដើមឈើនិងបង្គោលអគីសនីជាច្រើនលើ ទីរួមខេត្ត Ky Anh ត្រូវដួលបាក ហើយយីហោផ្សាយពាណិជ្ជកម្ម ដំបូលដែកគឺត្រូវ ខ្យល់បក់បោកទៅឆ្ងាយរាប់សិបម៉ែត្រ។ ខ្យល់ខ្លាំងក៏របើកដំបូលសាលារៀនជា ច្រើនផងដែរ។ ក៏នាព្រឹកថ្ងៃទី១៥កញ្ញា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម លោក Nguyen Xuan Cuong រួមជាមួយថ្នាក់ដឹកនាំខេត្ត Ha Tinh បានមានវត្តមាននៅទីរួមខេត្ត Ky Anh ដើម្បីបញ្ជាណែនាំការងារបង្ការទប់ទល់ជាមួយខ្យល់ ព្យុះ Doksuri។ 

        នាថ្ងៃទី១៥កញ្ញា មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត Nghe An, Ha Tinh សុទ្ធ តែបានចេញលិខិតសំណូមពរឲ្យសាលានានាពីសាលា មត្តេយ្យទៅដល់វិទ្យាល័យ ឲ្យសិស្សានុសិស្សឈប់រៀនដើម្បីធានាសុវត្ថិភាពមុននឹងរងឥទ្ធិពលរបស់ខ្យល់ ព្យុះ Doksuri។ លោក Nguyen Quoc Anh នាយករង មន្ទីរអប់រំនិងបណ្តុះ បណ្តាលខេត្ត Ha Tinh បានឲ្យដឹងថា៖

        “ក្រោយពីខ្យល់ព្យុះឆ្លងផុតទៅគឺសាលារៀនត្រូវមានផែនការបង្រៀនបន្ថែម ដើម្បីធានា កម្មវិធីសិក្សា។ មន្ទីរបានបង្កើតក្រុមការងារចំនួន១៣ក្រុម បែងចែកដល់ការិយា ល័យបណ្តុះបណ្តាលថ្នាក់ស្រុក ដើម្បីទប់ទល់ជាមួយខ្យល់ព្យុះ ធានាមូលដ្ឋានសំភារៈ ដល់សិស្សានុសិស្សឲ្យដឹងអំពីស្ថានភាពនៃខ្យល់ព្យុះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ