ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមានទទួលបានលទ្ធផលទូលំទូលាយជាច្រើន

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំមជ្ឈិម ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងពើពុករលួយ និងភាពអវិជ្ជមាន បានបើកសម័យប្រជុំលើកទី ២៤   ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ។

ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមានទទួលបានលទ្ធផលទូលំទូលាយជាច្រើន - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ (រូបថត៖ dangcongsan.vn)

នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃគណៈកម្មាធិការដឹកនាំបានវាយតម្លៃថា ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ និងចាប់ពីដើមអាណត្តិនៃមហាសន្និបាតបក្សលើកទី១៣ (ឆ្នាំ២០២១) រហូតមកដល់បច្ចុប្បន្ន ការងារបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន បន្តទទួលបានការដឹកនាំយ៉ាងខ្លាំងក្លា ប្រកបដោយសមកាលកម្ម សម្រេចបានលទ្ធផលទូលំទូលាយជាច្រើន  ទាំងនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន ហើយទទួលបានការជឿទុកចិត្ត ការស្រុះចិត្តគំនិតរបស់បក្ខជន កម្មាភិបាលនិងប្រជាជន  ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់និងការកោតសរសើរពីអង្គការអន្តរជាតិជាច្រើនទៀត។

ស្តីអំពីភារកិច្ចក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ និងនាពេលខាងមុខ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំបានសង្កត់ធ្ងន់ថា៖  “នាពេលអនាគតដ៏ខ្លី តាមការព្យាករណ៍ ស្ថានភាពនៅតែជួបការលំបាក។ ដូច្នេះ តម្រូវការត្រូវដាក់ចេញ គឺប្រតិបត្តិការទាន់ពេលវេលាថែមទៀត កាន់តែច្បាស់ កាន់តែស៊ីចង្វាក់ កាន់តែមានភាពម៉ឺងម៉ាត់ ហើយមិនត្រូវស្ថិតក្រោមសម្ពាធណាមួយឡើយ។ ពោលគឺ ត្រូវកសាងឲ្យបានគោលនយោបាយ   និងយន្តការឲ្យកាន់តែជាក់ស្តែង។ ចំណុចមួយទៀតគឺត្រូវតែមានការសម្របសម្រួល និងចុះសម្រុងគ្នាបន្ថែមទៀតរវាងស្ថាប័នដែលមានមុខងារបំពេញការងារបង្ការ និងប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន។ កន្លងមកធ្វើបានល្អរួចហើយ នាពេលខាងមុខ ត្រូវតែធ្វើឲ្យកាន់តែប្រសើរជាងទៀត។  ដូច្នេះត្រូវកសាងស្ថាប័ន យន្តការ និងគោលនយោបាយ ដើម្បីទប់ស្កាត់អំពើពុករលួយនិងភាពអវិជ្ជមានឲ្យបានឆាប់ៗ និងពីចម្ងាយ”។

គណៈកម្មាធិការដឹកនាំក៏បានស្នើឱ្យលើកតម្កើងថែមទៀតនូវតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម អង្គការសមាជិក សារព័ត៌មាន និងប្រជាជនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការងារបង្ការប្រឆាំងអំពើពុករលួយក្នុងមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ