ការចំណាយផ្នែកយោធារបស់អាមេរិកខ្ពស់ជាងរុស្ស៊ី៩ដង

ការចំណាយផ្នែកយោធារបស់អាមេរិកខ្ពស់ជាងរុស្ស៊ី៩ដង - ảnh 1
យន្តហោះចម្បាំង F-១៦ របស់អាមេរិក (រូបថត៖AFP/TTXVN)

(VOVworld) - ការចំណាយផ្នែកយោធាលើទូទាំងពិភពលោកក្នុងឆ្នាំកន្លងទៅ
កើនឡើង០,៤%ដោយទឹកប្រាក់ចំនួន១៦៨៦ពាន់លានដុល្លាអាមេរិក ក្នុងនោះ
អាមេរិក ចិន និងរុស្ស៊ីគឺប្រទេសចំនួន៣ដែលនាំមុខគេ។ការចំណាយផ្នែកយោធា
របស់ អាមេរិកខ្ពស់ជាងរុស្ស៊ី៩ដង។ក្នុងឆ្នាំ២០១៦ ការចំណាយផ្នែកយោធារបស់
អាមេរិកគឺ ៦១១ពាន់លានដុល្លាអាមេរិក របស់ចិនគឺ២១៥ពាន់លានដុល្លាអាមេរិក
និងរបស់រុស្ស៊ីគឺ៦៩,២ពាន់លានដុល្លាអាមេរិក។តួរលេខនេះត្រូវបានវិទ្យាស្ថាន
ស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ប្រកាសនាថ្ងៃទី២៤ មេសា ក្នុង
របាយការណ៍ជាប្រចាំស្ដីអំពីការជួញដូរអាវុធនិងនិន្នាការចំណាយផ្នែកយោធា
របស់ប្រទេសធំៗមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ