ការចាប់អារម្ភណ៍របស់សមាជិកសមាជិការសភាអន្តរជាតិស្តីពីសន្និសីទ APPF លើកទី ២៦

(VOVWORLD) - សន្និសីទប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៦ (សន្និសីទ APPF លើកទី ២៦) បានបិទបញ្ចប់ប្រកបដោយជោគជ័យនាល្ងាចថ្ងៃទី ២០ មករា នៅទីក្រុង ហាណូយ។ 
ការចាប់អារម្ភណ៍របស់សមាជិកសមាជិការសភាអន្តរជាតិស្តីពីសន្និសីទ APPF លើកទី ២៦  - ảnh 1 ការចាប់អារម្ភណ៍របស់សមាជិកសមាជិការសភាអន្តរជាតិស្តីពីសន្និសីទ APPF លើកទី ២៦ 

(VOVworld) - សន្និសីទប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៦ (សន្និសីទ APPF លើកទី ២៦) បានបិទបញ្ចប់ប្រកបដោយជោគជ័យនាល្ងាចថ្ងៃទី ២០ មករា នៅទីក្រុង ហាណូយ។ សមាជិកសមាជិការសភាបណ្ដាប្រទេសជាសមាជិក  APPF បានវាយតំលៃខ្ពស់ ចំពោះលទ្ធផលដែលទទួលបានក្រោយរយៈពេល ៣ ថ្ងៃធ្វើការ ប្រធានគណៈកម្មាធិ ការកិច្ចការបរទេសនៃព្រឹទ្ធសភារុស្ស៊ី លោក Konstantin Kosachev បានអះអាងថា៖ APPF លើកទី ២៦ ជាឱកាសដើម្បីសមាជិកសមាជិការសភាចែករំលែកបណ្ដាការយកចិត្តទុកដាក់រួម ប្រមូលផ្តុំទៅលើរបៀបវារៈពោរពេញទៅដោយចរិតលក្ខណៈសាមគ្គីភាព។

        «យើងទទួលបានលទ្ធផលដ៏ល្អប្រសើរ។ បណ្ដាសម័យប្រជុំក៏ដូចជាសេចក្តីថ្លែងការណ៍ ចុងក្រោយគឺជាបណ្ដាសមិទ្ធិផលដ៏អស្ចារ្យរបស់សមាជិកសមាជិការសភាទាំងអស់។ ប្រការ នេះទទួលបានគឺអាស្រ័យដោយកិច្ចសហប្រតិបត្តិការជាមួយគ្នានិងការត្រៀមរៀបចំដ៏ល្អប្រ សើរក៏ដូចជាការយកចិត្តទុកដាក់ពិសេសនៃប្រទេសម្ចាស់ផ្ទះវៀតណាម។ ប្រការនេះបាន បង្ហាញនូវចំណងសាមគ្គីភាពរវាងសភានានាក្នុងតំបន់។»

        អញ្ជើញចូលរួមសន្និសីទ APPF លើកទី២៦ ក្នុងឋានៈជាភ្ញៀវក្រៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក អនុប្រធានសភាម៉ារ៉ុក លោក Mohammed Ouzzine បានវាយតំលៃខ្ពស់ចំពោះ តួនាទីរបស់ APPF ក្នុងការដោះស្រាយបញ្ហាក្តៅគគុកក្នុងតំបន់។ ជោគជ័យនៃ APPF លើកទី ២៦ ជាភស្តុតាងសំរាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិក APPF ទាំងឡាយនិងការងាររៀបចំដ៏អស្ចារ្យរបស់វៀតណាមផងដែរ។

        «នេះគឺជាព្រឹត្តិការណ៍ដែលបន្តជោគជ័យនៃ APEC ២០១៧។ ខ្ញុំយល់ច្បាស់លាស់នូវ ទស្សនៈវិស័យរបស់ APPF ដែលបាននាំមកប្រទេសនានាខិតមកជិតដល់ជាមួយគ្នា។ ការចូលរួមរបស់ម៉ារ៉ុកបានសរឲ្យឃើញថា៖ ម៉ារ៉ុកមានទស្សនៈវិស័យស្រដៀងគ្នាជាមួយការ ផ្តើមគំនិតនិងតំលៃរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការខំប្រឹងប្រែងរក្សាសន្តិភាពស្ថិរភាពលើ ពិភពលោក។ យើងខ្ញុំមានគោលបំណងចែករំលែកតំលៃដែល APPF មានបាន ហើយ បង្ហាញជាដៃគូដើម្បីសន្តិភាពឆ្នៃប្រឌិតនិងអភិវឌ្ឍន៍និរន្តរភាព។»

        សមាជិកសមាជិការសភាទាំងអស់ក៏បានសម្តែងជំនឿជាក់ទៅលើលទ្ធផលដែលទទួល បាននៅ APPF លើកទី ២៦ ដែលនឹងជាការរួមវិភាគទានដ៏សែនសំខាន់ក្នុងការអភិវឌ្ឍន៍ក្នុង តំបន់៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ