ការចរចារ Brexit ត្រូវបានពន្យាពេលដោយសារមានសមាជិកមួយរូបឆ្លងកូវីដ ១៩

(VOVWORLD) - ប្រធានក្រុមចរចាអង់គ្លេសលោក David Frost បានបញ្ជាក់ថាសុខភាពរបស់សមាជិកនៃក្រុមចរចាគឺជាអាទិភាពកំពូល។
ការចរចារ Brexit ត្រូវបានពន្យាពេលដោយសារមានសមាជិកមួយរូបឆ្លងកូវីដ ១៩ - ảnh 1 ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុប (EU) លើបញ្ហា Brexit លោក Michel Barnier (រូបថត៖ TTXVN)

កាលពីថ្ងៃទី ១៩ខែវិច្ឆិកា ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុប (EU) លើបញ្ហា Brexit លោក Michel Barnier បានប្រកាសបញ្ឈប់ការចរចាជាបណ្ដោះអាសន្នជាមួយសមភាគីអង់គ្លេសលោក David Frost ក្នុងរយៈពេលខ្លីមួយ ដោយសារមានសមាជិកមួយរូបនៃក្រុមចរចារបស់ EU ឆ្លងកូវីដ ១៩។ នៅក្នុងសេចក្តីប្រកាសនោះ លោក Barnier បានបញ្ជាក់ថា ក្រុមទាំងពីរនឹងបន្តធ្វើការទៅតាមផែនការដែលបានកំណត់។ នៅលើបណ្តាញសង្គមធ្វីតទ័រ ប្រធានក្រុមចរចាអង់គ្លេសលោក David Frost បានបញ្ជាក់ពីសេចក្តីប្រកាសពោលខាងលើ។ លោកបានបញ្ជាក់ថាសុខភាពរបស់សមាជិកនៃក្រុមចរចាគឺជាអាទិភាពកំពូលហើយបានថ្លែងអំណរគុណដល់គណៈកម្មការអឺរ៉ុបដែលបានជួយគាំទ្រទាន់ពេលពេលវេលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ