ការចរចារចតុភាគីអំពីវិបត្តិនៅអ៊ុយក្រែនធ្លាក់ចូលក្នុងភាពទាល់ច្រក


ការចរចារចតុភាគីអំពីវិបត្តិនៅអ៊ុយក្រែនធ្លាក់ចូលក្នុងភាពទាល់ច្រក - ảnh 1
ការចរចារចតុភាគីអំពីវិបត្តិនៅអ៊ុយក្រែនធ្លាក់ចូលក្នុងភាពទាល់ច្រក​ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ សីហា នៅទីក្រុងប៊ែរឡាំង រដ្ឋមន្ត្រីការបរទេសរបស់
អាល្លឺម៉ង់អ៊ុយក្រែនរុស្ស៊ីនិងបារាំងបានជួបពិភាក្សាសំដៅស្វែងរកដោះស្រាយ
ទៅលើ វិបត្តិនៅអ៊ុយក្រែន។ ប៉ុន្តែ ភាគីនានាមិនទទួលបានការបោះជំហាន
លោតផ្លោះ ណាមួយឡើយ ហើយមិនទាន់សម្រេចបន្តការចរចារដែរឬទេ។
បន្ទាប់ពីជំនួបនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Walter Steimeiner បាន
ឲ្យដឹងថា៖ ទោះបីជាការចរចារបានជួបការលំបាកជាច្រើនក្តី ប៉ុន្តែ ភាគីនានានៅ
ទទួលបានចំណុចមួយចំនួន។ ចតុភាគីបានពិភាក្សាអំពីរបៀបឆ្ពោះទៅបទឈប់
បាញ់ ការបង្កើនត្រួតពិនិត្យនៅតំបន់ខ្សែព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដូចជា
ការផ្តល់ជំនួយមនុស្សធម៌សំរាប់ប្រជាជននៅតំបន់វិបត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ