ការចរចារអំពីបញ្ហាឧស្ម័ន្ធដុតរវាងរុស្ស៊ីនិងអ៊ុយក្រែនបញ្ចប់ដោយមិនទទួលបានលទ្ធផលណាមួយឡើយ

ការចរចារអំពីបញ្ហាឧស្ម័ន្ធដុតរវាងរុស្ស៊ីនិងអ៊ុយក្រែនបញ្ចប់ដោយមិនទទួលបានលទ្ធផលណាមួយឡើយ - ảnh 1
ការចរចារអំពីបញ្ហាឧស្ម័ន្ធដុតរវាងរុស្ស៊ីនិងអ៊ុយក្រែនបញ្ចប់ដោយមិនទទួលបានលទ្ធផលណាមួយ
ឡើយ (Image: VNA)


(VOVworld) – នាយប់ថ្ងៃទី ១៥ មិថុនា ការចរចារអំពីបញ្ហាឧស្ម័ន្ធដុតរវាងរុស្ស៊ីនិង អ៊ុយក្រែនក្រោមអធិបតីភាពរបស់សហភាពអឺរ៉ុប (EU) បានបញ្ចប់ដោយមិនទទួលបាន លទ្ធផលណាមួយឡើយ។ រុស្ស៊ីបាននាំចេញការផ្តើមគំនិតអំពីរូបសណ្ឋានបង់ប្រាក់មុន
ក្នុងកិច្ចសន្យាលក់ឧស្ម័ន្ធដុតចំពោះអ៊ុយក្រែន។ ទន្ទឹមនឹងនោះ រុស្ស៊ីប្តេជ្ញារក្សា លក្ខ័ណ្ឌ
ដំបូងបង្អស់របស់ខ្លួនគឺអ៊ុយក្រែនត្រូវទូទាត់បំណុលប្រាក់ទិញឧស្ម័ន្ធដុតចំនួន ២ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៣ តាមតំលៃដែល Kiev បាន​ឯកភាព។ ក្នុងករណី
 Kiev មិនអាចទូទាត់បំណុលប្រាក់ពោលខាងលើ​ ម៉ូស្គូត្រូវអនុវត្ត រូបសណ្ឋានបង់ប្រាក់
មុនចំពោះ Kiev។ ការចរចារធ្លាក់ក្នុងភាពទាល់ច្រក ដោយសារ Kiev ចង់ប្រើប្រាស់
ការទូទាត់បំណុលធ្វើជាលក្ខ័ណ្ឌដើម្បីមូស្គូត្រូវយល់ព្រមអំពីតម្លៃឧស្ម័ន្ធដុត
ទាបសំរាប់អ៊ុយក្រែននាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ