ការចរចារអំពីសម្ព័ន្ធភាពរវាងគណបក្សអភិរក្សនិយមនិងគណបក្ស DUP

(VOVWORLD) - នាថ្ងៃទី ១៣ មិថុនា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានជួបធ្វើការជាមួយថ្នាក់ដឹកនាំគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ (DUP) លោកស្រី Arlene Foster ដើម្បីពិភាក្សាអំពីការជួយឧបត្ថម្ភរដ្ឋាភិបាល ភាគតិចរបស់គណបក្សអភិរក្សនិយម។ 
 
ការចរចារអំពីសម្ព័ន្ធភាពរវាងគណបក្សអភិរក្សនិយមនិងគណបក្ស DUP - ảnh 1 ការចរចារអំពីសម្ព័ន្ធភាពរវាងគណបក្សអភិរក្សនិយមនិងគណបក្ស DUP

(VOVworld) - នាថ្ងៃទី ១៣ មិថុនា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានជួបធ្វើការជាមួយថ្នាក់ដឹកនាំគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ (DUP) លោកស្រី Arlene Foster ដើម្បីពិភាក្សាអំពីការជួយឧបត្ថម្ភរដ្ឋាភិបាល ភាគតិចរបស់គណបក្សអភិរក្សនិយម។ ជំនួបធ្វើការលើកនេះត្រូវបានចាត់ទុកនាំ មកនូវលទ្ធផលវេជ្ជមាន។ ថ្លែងមតិបន្ទាប់នោះ លោកស្រី Forster បានឲ្យដឹងថា៖ ដំណើរការចរចារបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ហើយភាគីទាំងពីរបាន សង្ឃឹមថាអាចទទួលបានលទ្ធផលវិជ្ជមានមួយ។ ក្នុងពេលនោះ អ្នកនាំពាក្យ របស់គណបក្ស DUP មួយរូបបានឆ្លើយសំណួរបស់មជ្ឈដ្ឋានសារព័ត៌មានថា៖ ការចរចារពោលខាងលើត្រូវបានផ្អាកជាបណ្តោះអាសន្នដោយការងារនៅរដ្ឋសភាហើយត្រូវបានបន្តនាថ្ងៃទី ១៣ មិថុនា។ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters បានដក់ស្រង់ប្រភពព័ត៌មានសម្ងាត់មួយរបស់គណបក្សអភិរក្សបានឲ្យ ដឹងថា៖ គ្មានពេលវេលាជាក់ស្តែងសំរាប់ដំណើរការចរចារឥឡូវទេប៉ុន្តែអះអាងថា៖ ការចរចារកំពុងប្រព្រឹត្តទៅល្អប្រសើរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ