ការជម្រុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Long An និងទីក្រុង Leipzig (អាឡឺម៉ង់)

(VOVWORLD) -  នាថ្ងៃទី ២៦ ខែមិថុនា ដល់ ថ្ងៃទី ៣ ខែកក្កដា ក្រុមការងារខេត្ត Long An ដឹកនាំដោយលោក  Pham Van Ranh ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Long An បានទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់តាមការអញ្ជើញរបស់ថ្នាក់ដឹកនាំទីក្រុង Leipzig ។ 
ការជម្រុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Long An និងទីក្រុង Leipzig (អាឡឺម៉ង់) - ảnh 1 តំណាងខេត្ត Long An និងទីក្រុង Leipzig បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ 

នាថ្ងៃទី ២ ខែកក្កដា នៅសាលាក្រុង Leipzig តំណាងខេត្ត Long An និងទីក្រុង Leipzig បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ អប់រំវប្បធម៌ និងបណ្តុះបណ្តាលធនធានមនុស្សនិងរដ្ឋបាលកិច្ចសាធារណៈផងដែរ។ថ្លែងនៅក្នុងពិធីចុះហត្ថលេខានោះ អនុអភិបាលទីក្រុង Leipzig លោក Albrecht មានបំណងចង់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបើកឱកាសនៃកិច្ចសហប្រតិបត្តិការថ្មីរវាងទីក្រុង Leipzig និងខេត្ត Long An។ រីឯខ្លួនវិញ លោក Pham Van Ranh បានសង្ឃឹមថាភាគីទាំងពីរនឹងជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលភាគីទាំងពីរមានសក្តានុពលជាច្រើន ព្រមទាំងបានអះអាងថា ខេត្តនឹងជួយគាំទ្រ និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិន សហគ្រាសសំរាប់ទីក្រុង Leipzig និងអាល្លឺម៉ង់ជាទូទៅ ដែលមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅក្នុងខេត្ត Long An ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ