ការជះឥទ្ធិពលរបស់ TPP ចំពោះវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងកម្មសិទ្ធិបញ្ញារបស់វៀតណាម

ការជះឥទ្ធិពលរបស់ TPP ចំពោះវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងកម្មសិទ្ធិបញ្ញារបស់វៀតណាម - ảnh 1
ការជះឥទ្ធិពលរបស់ TPP ចំពោះវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងកម្មសិទ្ធិបញ្ញារបស់វៀតណាម

          (VOV)_កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) និងការជះ​ឥទ្ធិ
ពលចំពោះវៀតណាម ក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកម្មសិទ្ធិបញ្ញា ជា​ប្រធានបទ
នៃសិក្ខាសាលា ដែលប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី៧ កក្កដា នៅទីក្រុង Vinh ( ខេត្ត Nghe
An ភាគកណ្ដាលវៀតណាម)។ អង្គសន្និសីទបានប្រមូលផ្តុំ​ពិភាក្សា​អំពីឱកាសនិងការ
លំបាកសាកល្បងចំពោះវិស័យមួយចំនួន និងការត្រៀមរៀបចំ​របស់អង្គភាពអាជីវកម្មវៀតណាម ការជះឥទ្ធិពលរបស់កិច្ចព្រមព្រៀង TPP នៅក្នុងវិស័យកម្មសិទ្ធិបញ្ញា។ 
លោក Tran Van Hang ប្រធានគណៈកម្មាធិការ​កិច្ច​ការបរទេស រដ្ឋសភាវៀតណាម 
បានអះអាងថា៖ កិច្ចព្រមព្រៀង TPP ​នឹង​ជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើខឿនសេដ្ឋ
កិច្ចទាំងមូល និងអង្គភាពអាជីវកម្ម ។ 

          នៅទីនេះ អង្គសន្និសីទក៏បានចាត់ទុកថា៖ ស្ថាប័ននានាត្រូវវាយតំលៃអំពី​ការ
ជះឥទ្ធិពលទៅវិញទៅមករវាង TPP ជាមួយរដ្ឋធម្មនុញ្ញ និងប្រព័ន្ធច្បាប់វៀតណាម 
នាបច្ចុប្បន្ន ក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកម្មសិទ្ធិបញ្ញា និងប្រមូលផ្តុំ​មតិចំពោះ
ក្រុមមុខសញ្ញារងឥទ្ធិពលពីកិច្ចព្រមព្រៀងនេះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ