ការដោះស្រាយផលវិបាកនៃសង្គ្រាមនៅតែជាបញ្ហាសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងវៀតណាម

(VOVWORLD) -នាថ្ងៃទី ១០ កញ្ញា នៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រព្រឹត្តិទៅ ការពិភាក្សាអំពីការវិវឌ្ឍន៍ ក៏ដូចជាឧបសគ្គក្នុងការដោះស្រាយផលវិបាកដោយសង្គ្រាមនៅអាស៊ីអាគ្នេយ៍។ 

ព្រឹត្តិការនេះមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc និងតំណាងបណ្ដាអង្គការក្រៅរដ្ឋាភិបាលអាមេរិកជាច្រើនទៀត ដែលបាន និងកំពុងជួយឧបត្ថម្ភបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាម ដើម្បីជំនះពុះពារលើផលវិបាកដោយសង្គ្រាម។

ការដោះស្រាយផលវិបាកនៃសង្គ្រាមនៅតែជាបញ្ហាសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc 

អង្គប្រជុំបានពិភាក្សាអំពីការដោះស្រាយផលវិបាកដោយសង្គ្រាមនៅប្រទេសឡាវ កម្ពុជា និងវៀតណាម ព្រមទាំងការលំបាក និង ឧបសគ្គក្នុងការអនុវត្តរាល់គម្រោងណ៍ ក៏ដូចជាការចូលរួមរបស់រដ្ឋាភិបាលអាមរិក។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានឲ្យដឹងថា៖

“ខ្ញុំគិតថានាបច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុងអនុវត្តយុទ្ធសាស្ត្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយយកចិត្តទុកដាក់ដល់យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខជាដើម។ ខ្ញុំគិតថា បញ្ហាសំខាន់មួយទៀតក្នុង
កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងវៀតណាមគឺដោះស្រាយផលវិបាកនៃសង្គ្រាម។ ខ្ញុំគិតថាភាគីទាំងពីរបានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចាប់ពីការស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងសង្គ្រាម ជំនះពុះពារលើបញ្ហាផ្សេងៗទៀតដូចជា ជាតិគីមីពុលពណ៌លឿងទុំ ឬគ្រប់បែកមីន។ យើងខ្ញុំមានគោលបំណងថា រដ្ឋអំណាច រដ្ឋសភា ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាលនិងប្រជាជនអាមេរិកនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយយើងខ្ញុំ ដើម្បីដោះស្រាយ ផលវិបាកនៃសង្គ្រាមនោះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ