ករណីបាញ់រះនៅរដ្ឋ Florida អាមេរិក៖ កំណត់អត្តសញ្ញាណជនជាប់សង្ស័យ

(VOVWORLD) -ប៉ូលីសអាមេរិកបានបញ្ជាក់ថារកឃើញសាកសពចំនួន ២ ក្នុងការបាញ់រះនៅក្នុងការប្រកួតលេងល្បែងលើប្រព័ន្ធអ៊ីនធឺណិតនៅទីក្រុង Jacksonville ចំណុះរដ្ឋ Florida សហរដ្ឋអាមេរិក។ 
ករណីបាញ់រះនៅរដ្ឋ Florida អាមេរិក៖ កំណត់អត្តសញ្ញាណជនជាប់សង្ស័យ - ảnh 1មុខសញ្ញា David Katz អាយុ 24 ឆ្នាំមកពីទីក្រុង Baltimore រដ្ឋ Maryland 

ក្នុងនោះ មានជនជាប់សង្ស័យ ដែលត្រូវបានចាត់ទុកថា បានបាញ់រះទៅលើហ្វូងមនុស្ស មុនពេល ធ្វើអត្តឃាតខ្លួន។ ប៉ូលីសបានបញ្ជាក់ថាមុខសញ្ញានេះមានឈ្មោះថា David Katz អាយុ 24 ឆ្នាំមកពីទីក្រុង Baltimore រដ្ឋ Maryland ។ ការបាញ់រះនេះ បានកើតឡើងនាយប់ថ្ងៃទី ២៦ សីហា (តាមម៉ោងតំបន់)។ តាមព័ត៌មានចុះផ្សាយលើការសែត Los Angeles ថា៖ ជនដៃដល់ក្នុងការបាញ់រះនេះគឺជាអ្នកលេងល្បែងដែលចូលរួមក្នុងការប្រកួត ដោយទទួលបរាជ័យ។

នាថ្ងៃដដែល គ្រោះអគ្គីភ័យនៅខុនដូមួយនៅ ភាគនិរតីទីក្រុង Chicago អាមេរិក បានបណ្ដាលឲ្យមនុស្សចំនួន ៨ នាក់ស្លាប់ ក្នុងនោះមានកុមារចំនួន ៦ នាក់។ ថ្លែងមតិនៅក្នុងសន្និសីទកាសែត ប្រមុខកងកម្លាំងជួយសង្គ្រោះអគ្គិភ័យ  Chivago លោក Jose Santiago បានអះអាងថា នេះគឺជាលើកដំបូងហើយ ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលកើតមានគ្រោះអគ្គិភ័យ បណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស ដូច្នេះ។ នាបច្ចុប្បន្ន គែមិនទាន់រកឃើញមូលហេតុនៃអគ្គីភ័យនេះនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ