ករណីផ្ទុះដ៏កក្រើកនៅបេរូត៖ ធនាគារពិភពលោកប៉ាន់ស្មានថាការខូចខាតរបស់ប្រទេសលីបង់គឺមានចំនួនជាង ៨ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - ការខូចខាតនិងការបាត់បង់ផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីករណីផ្ទុះដ៏គួរឱ្យរន្ធត់នៅប្រទេសលីបង់កាលពីដើមខែនេះ មានចំនួន ៨,១ ពាន់លានដុល្លារអាមេរិក ហើយប្រទេសនេះនឹងត្រូវការជំនួយឧបត្ថម្ភជាទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញតែម្តង។
ករណីផ្ទុះដ៏កក្រើកនៅបេរូត៖ ធនាគារពិភពលោកប៉ាន់ស្មានថាការខូចខាតរបស់ប្រទេសលីបង់គឺមានចំនួនជាង ៨ ពាន់លានដុល្លារអាមេរិក - ảnh 1 ទិដ្ឋភាពនៃករណីផ្ទុះដ៏កក្រើកនៅបេរូត (រូបថត៖ THX/TTXVN)

ធនាគារពិភពលោក (WB) បានប៉ាន់ស្មានថាការខូចខាតនិងការបាត់បង់ផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីករណីផ្ទុះដ៏គួរឱ្យរន្ធត់នៅប្រទេសលីបង់កាលពីដើម ខែនេះ មានចំនួន ៨,១ ពាន់លានដុល្លារអាមេរិក ហើយប្រទេសនេះនឹងត្រូវការជំនួយឧបត្ថម្ភជាទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញតែម្តង។

ធនាគារពិភពលោកក៏បានវាយតម្លៃថា វិស័យដែលរងការខូចខាតយ៉ាងខ្លាំងបំផុតគឺជាបញ្ហាស្នាក់នៅ ចរាចរណ៍ បេតិកភណ្ឌ វប្បធម៌។ ក្រៅពីជំនួយឧបត្ថម្ភជាបន្ទាន់រាប់រយលានដុល្លារអាមេរិក ប្រទេសលីបង់ក៏ត្រូវការថវិកា ពី ១,១៨ ទៅ ១,៤៦ ពាន់លានដុល្លារអាមេរិកបន្ថែមទៀតនៅឆ្នាំ ២០២១។ អាទិភាពសម្រាប់ការចំណាយថវិការបស់រដ្ឋាភិបាល នឹងផ្តោតលើការដឹកជញ្ជូន វប្បធម៌ និងលំនៅដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ