ករណីផ្ទុះនៅបេរូត (Beirut)៖ សហគមន៍អន្តរជាតិផ្តល់ជំនួយឧបត្ថម្ភដល់លីបង់

(VOVWORLD) - នាថ្ងៃទី ៦ ខែសីហា សហភាពអឺរ៉ុប (EU) បានប្រកាសផ្តល់ជំនួយបន្ទាន់ជាបឋម នូវទឹកប្រាក់ចំនួន ៣៣ លានអឺរ៉ូ ដល់ប្រទេសលីបង់ ព្រមទាំងកៀរគរធនធានសម្ភារៈរួមមាននាវាមន្ទីរពេទ្យរបស់អ៊ីតាលីមួយគ្រឿង ដើម្បីជួយគាំទ្រដល់ការងារជួយសង្គ្រោះនៅរដ្ឋធានី បេរូត ដែលត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការផ្ទុះដ៏គួរឱ្យរន្ធត់ កាលពីថ្ងៃទី ៤ ខែសីហាកន្លងទៅ។
ករណីផ្ទុះនៅបេរូត (Beirut)៖ សហគមន៍អន្តរជាតិផ្តល់ជំនួយឧបត្ថម្ភដល់លីបង់ - ảnh 1 កម្លាំងជួយសង្គ្រោះបានស្វែងរកជនរងគ្រោះនៅកន្លែងផ្ទុះ (រូបថត៖ AFP / TTXVN)

គណៈកម្មការអឺរ៉ុបបានវាយតម្លៃថាជំនួយឧបត្ថម្ភថវិកាចំនួន ៣៣ លានអឺរ៉ូដល់ប្រទេសលីបង់ អាចជួយឆ្លើយតបនឹងតម្រូវការជាបន្ទាន់សម្រាប់សេវាកម្មសង្គ្រោះបន្ទាន់និងមន្ទីរពេទ្យនៅក្នុងរដ្ឋធានីបេរូតផងដែរ។

នាថ្ងៃដដែលនេះយោធាអាមេ  រិកបាន ដឹកទំនិញជួយសង្គ្រោះដំបូង រួមមានស្បៀងអាហារ ទឹកស្អាតនិងឧបករណ៍វេជ្ជសាស្ត្រទៅកាន់ប្រទេសលីបង់ ដើម្បី ឆើយតបនឹងតម្រូវការជាបន្ទាន់របស់ប្រជាជននៅតំបន់មជ្ឈឹមបូព៌ានេះ។

រីឯប្រទេសអាល់ហ្សេរី ក៏បានបញ្ជូនទំនិញជំនួយនិងចាត់បញ្ជូនបុគ្គលិកជួយសង្គ្រោះទៅកាន់ប្រទេសលីបង់ដើម្បីជួយប្រទេសនេះជំនះពុះពារលើផលវិបាកដោយសារការផ្ទុះដ៏កក្រើកនៅទីក្រុងបេរូតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ