ករណីសាកសពចំនួន ៣៩ នៅក្នុងរថយន្តកុងតឺន័រនៅចក្រភពអង់គ្លេស៖ ស្ថានទូតវៀតណាមត្រៀមខ្លួនគាំពារពលរដ្ឋក្នុងករណីមានជនរងគ្រោះជនជាជាតិវៀតណាម

(VOVWORLD) -  ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស កាលពី ថ្ងៃទី ២៣ ខែតុលាបានប្រកាស ថាប៉ូលីសអង់គ្លេសបានរកឃើញសាកសពចំនួន ៣៩ នាក់នៅក្នុងរថយន្តកុងតឺន័រមួយនៅក្នុងតំបន់ឧស្សាហកម្ម Waterglade ចំណុះតំបន់ Essex ភាគឦសាននៃទីក្រុងឡុងដ៍។ 
ករណីសាកសពចំនួន ៣៩ នៅក្នុងរថយន្តកុងតឺន័រនៅចក្រភពអង់គ្លេស៖ ស្ថានទូតវៀតណាមត្រៀមខ្លួនគាំពារពលរដ្ឋក្នុងករណីមានជនរងគ្រោះជនជាជាតិវៀតណាម - ảnh 1 កន្លែងកើតហេតុណ៍ (រូបថត៖ AFP/TTXVN)

ភ្លាមៗមួយរំពេចបន្ទាប់ពីទទួលបានព័ត៌មានក្រសួងការបរទេសវៀតណាមបានបញ្ជាណែនាំឲ្យស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសធ្វើការជាមួយប៉ូលីសអង់គ្លេស ដើម្បីបញ្ជាក់ព័ត៌មានអំពីសញ្ជាតិរបស់ជនរងគ្រោះទាំងនេះ។ ជាមួយគ្នានេះដែរ ក្រសួងការបរទេសវៀតណាមស្នើរឲ្យអគ្គកុងស៊ុលវៀតណាមប្រចាំនៅអង់គ្លេសសហការជាមួយអាជ្ញាធរ មូលដ្ឋានក្នុងស្រុកដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធពីប្រទេសវៀតណាម និងជួយបញ្ជាក់ពីសញ្ជាតិរបស់ជនរងគ្រោះទាំងនេះផងដែរ។

ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចអង់គ្លេសនិង   វៀតណាម ដើម្បីពន្លឿនដំណើរការនៃការបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនិងត្រៀមខ្លួនចាត់វិធានការគាំពារពលរដ្ឋរបស់ខ្លួនក្នុងករណីមានជនរងគ្រោះជាពលរដ្ឋវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ