ការតាំងពិព័ណ៍ “ជាតិគីមីពុលពណ៍លឿងទុំ - សតិសម្បជ្ជញ្ញៈនិងយុត្តិធម៍”

(VOVworld) – ចាប់ពីថ្ងៃទី ២៣ កក្កដា ដល់ទី ១២ សីហា ការតាំងពិព័ណ៍ដោយ ប្រធានបទ “ជាតិគីមីពុលពណ៍លឿងទុំ - សតិសម្បជ្ជញ្ញៈនិងយុត្តិធម៍” នឹងប្រព្រឹត្តទៅនៅសារៈមន្ទី
ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ នេះគឺជាសកម្មភាពពិសេសក្នុងឱកាសរំលឹក
ខួបអនុស្សារវរីយ៍លើកទី ​៥២ ទិវាសោកនាដ្ឋកម្មជាតិគីមីពុលពណ៍លើងទុំវៀតណាម​
(ឆ្នាំ ១៩៦១ - ឆ្នាំ ២០១៣) ទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ (ថ្ងៃទី
១០ សីហា) ជាដើម។ រូបថត វត្ថុតាង​ប្រវត្តិសាស្ត្រនិងឯកសារចំនួន ១ រយ គ្រឿងនឹងត្រូវ
បានបង្ហាញក្នុងការតាំងពិពណ៍នេះ។ តាមរយៈនោះ ទស្សនិកជននឹងយល់ដឹងថែម
ទៀតអំពីសោកនាដ្ឋកម្មជាតិគីមីពុលពណ៍លឿងទុំ ដែលចក្រពត្តិអាមេរិកបានប្រើប្រាស់
ក្នុងសង្គ្រាមនៅវៀតណាមនិងរួមដៃជំនះពុះពារលើផលវិបាកនៃសង្គ្រាមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ