ការតាំងពិព័ណ៌ផែនទីនិងដាក់តាំងឯកសារស្តីអំពីប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម

(VOVWorld)-ការតាំងពិព័ណ៌ផែនទីនិងដាក់តាំងឯកសារស្តីអំពីប្រជុំកោះ Hoang Sa
និង Truong Sa របស់វៀតណាមបានបើកនាថ្ងៃទី២មិនានៅខេត្ត Phú Yen ជាសកម្ម
ភាព១ក្នុងក្របខ័ណ្ឌFestival ជលផលវៀតណាមឆ្នាំ២០១៤នៅខេត្ត Phu Yen។

ការតាំងពិព័ណ៌ផែនទីនិងដាក់តាំងឯកសារស្តីអំពីប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម - ảnh 1
កម្មាភិបាល យុទ្ធជន និងប្រជាជនជាច្រើនកុះករបានចូលរួមទស្សនាតាំងពិព័ណ៌
(រូបថតៈ quandoinhandan)

        ការតាំងពិព័ណ៌លើកនេះ បានប្រមូលផ្តុំឯកសារ វត្ថុតាង និងវណ្ណកម្មជា ច្រើន ព្រមទាំងផែនទីចំនួន១៥០ជាភ័ស្តុតាងប្រវត្តិសាស្រ្តនិងគតិយុតដែលអះអាងនូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរHoang Sa និង Truong Sa។​ការតាំងពិព័ណ៌នេះបានទាក់ ទាញការយកចិត្តទុកដាក់របស់ទស្សនិកជនជាច្រើន
កុះករ។ បណ្ឌិត Tran Duc Anh Son អនុប្រធានវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ទីក្រុង Da Nang និងជាអ្នកជំនាញ ការស្រវជ្រាវបណ្តាឯកសារអំពីប្រជុំហោះ
Hoang Sa និង Truong Sa ឲ្យដឹងថា៖

      “យើងខ្ញុំបានប្រកាសជាលើកដំបូង លិខិតកណើតរបស់កុម៉ារីមួយនាក់ ដែល
កើតនៅកោះ Hoang Sa កាលពីឆ្នាំ១៩៤០។ ប្រការនេះបានបញ្ជក់ថា ជនវៀតណាម បានរស់នៅទីនេះពីយូរណាស់មកហើយនិងជាច្បាស់លាស់ណាស់ថា វៀតណាម
បានកំណត់អធិបតេយ្យភាពចំពោះប្រជុំកោះនេះ”។

        នេះជាលើកទី៧ ដែលក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមរួមជាមួយ តំបន់នានារៀបចំការតាំងពិព័ណ៌នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ