ការតាំងពិព័ណ៌ររូបថត"ចំណាប់អារម្មណ៍របស់អាស៊ាន"នៅ Venezuela

(VOVworld) – ការតាំងពិព័ណ៌ររូបថតដោយប្រធានបទ “ចំណាប់អារម្មណ៍របស់ អាស៊ានជាមួយឥណ្ឌូណេស៊ីម៉ាឡេស៊ីនិងវៀតណាម” ត្រូវបានរៀបចំឡើងនៅ
រដ្ឋធានី Caracas ប្រទេស Venezuela ។ ការតាំងពិព័ណ៌រប្រមូលផ្តុំទៅលើខ្លឹមសារ
ស្នូលចំនួន ៣ គឺ៖ វប្បធម៌ ទេសចរណ៍និងទំនាក់ទំនងនៃប្រទេសអាស៊ាននិមួយ
ៗជាមួយ  Venezuela ។ ថ្លែងមតិក្នុងពិធីបើក​ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ
Venezuela លោក Ngo Tien Dung បានឲ្យដឹងថា៖ គោលដៅនៃ ព្រឹត្តិការលើកនេះ
គឺសំដៅបង្កើនទំនាក់ទំនងវប្បធម៌ មិត្តភាពនិងការយោគយល់ គ្នាទៅវិញទៅមក រវាងបណ្ដាប្រទេសអាស៊ាន និយាយរួម និងប្រទេសចំនួន ៣ ពោលខាងលើជា
មួយ Venezuela និយាយដោយឡែក។ ការតាំងពិព័ណ៌របាន ឧទ្ទេសនាមផ្ទាំងរូប
ថតតំណងលើគ្រប់វិស័យអំពីប្លុកអាស៊ានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា សាមគ្គីភាព និងការជំរុញការកសាងសហគមន៍អាស៊ានមួយក្នុងឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ