ការតាំងពិព័រណ៌ APEC ស្តីពីផលិតផលស្បៀងអាហារនិងបច្ចេកវិទ្យាថ្មីក្នុងវិស័យកសិកម្ម

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់សប្តាហ៍សន្តិសុខស្បៀងអាហារនិងសន្ទនាគោល នយោបាយជាន់ខ្ពស់ស្តីពីសន្តិសុខស្បៀងអាហារនិងកសិកម្មនិរន្តរភាព បន្សាំ ជាមួយអាកាសធាតុនោះ នាយប់ថ្ងៃទី២១សីហា នៅទីក្រុង Can Tho បានបើកការ តាំងពិព័រណ៍ APEC ស្តីពីផលិតផលស្បៀងអាហារនិងបច្ចេកទេសថ្មីក្នុងវិស័យ កសិកម្ម។
ការតាំងពិព័រណ៌ APEC ស្តីពីផលិតផលស្បៀងអាហារនិងបច្ចេកវិទ្យាថ្មីក្នុងវិស័យកសិកម្ម - ảnh 1ទិដ្ឋភាពនៃពិធី 

ចូលរួមក្នុងព្រឹត្តិការណ៍នេះ វៀតណាមមានស្តង់ទំនិញធំចំនួន ៨ដោយមានរូប សណ្ឋានបច្ចេកវិទ្យាជឿនលឿនសម្រាប់ទាំងទិន្នផលនិងគុណភាព សមស្របនឹង បម្រែបម្រួលអាកាសធាតុ ការជ្រាបចូលនៃទឹកប្រៃរបស់វាលសណ្តទន្លេ Cuu Long ដូចជារូបសណ្ឋានស្រូវ បង្គង ស្រូវត្រីនិងរូបសណ្ឋានចិញ្ចឹមបង្គង ត្រីនាំចេញជាដើម ។ ការតាំងពិព័រណ៍នេះជាកន្លែងបង្កលក្ខណៈងាយស្រួលសម្រាប់ខឿនសេដ្ឋកិច្ចនា នាជួបប្រាស្រ័យ រៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមកពីរបៀបនិងបច្ចេកវិទ្យា ជឿនលឿន ឆ្ពោះទៅខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និរន្តរភាពរវាងបណ្តាខឿនសេដ្ឋកិច្ចជា សមាជិក។ លោក Dao Anh Dung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា៖

        “ដោយគោលដៅរួមគឺឆ្ពោះទៅខឿនកសិកម្មអេកូឡូស៊ី និរន្តរភាព ការតាំងពិព័រ ណ៍ APEC អំពីផលិតផលស្បៀងអាហារនិងបច្ចេកវិទ្យាថ្មីក្នុងកសិកម្មជាឱកាស សម្រាប់ខឿនសេដ្ឋកិច្ចសមាជិក APEC ឧទ្ទេសនាមនូវផលិតផលកសិកម្ម បច្ចេក វិទ្យាថ្មី ឆ្លាត និងសមស្របជាមួយការផ្លាស់ប្តូរអាកាសធាតុ បង្កើនទំនាក់ទំនងសហ ប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចនានា សំដៅជម្រុញការប្រើប្រាស់បច្ចេកវិទ្យាវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការផលិតកម្មកសិកម្ម ដើម្បីលើកកំពស់ទិន្នផល គុណភាព ឆ្លើយតបនឹងតម្រូវការអំពីសន្តិសុខស្បៀងអាហារនិងអាហាររូបត្ថម្ភ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ