ការតាំងពិព័រណ៍អន្តរជាតិស្តីពីផលិតផលនិងសេវាកម្មទូរគមនាគមន៍បានបើកនៅទីក្រុងហាណូយ

ការតាំងពិព័រណ៍អន្តរជាតិស្តីពីផលិតផលនិងសេវាកម្មទូរគមនាគមន៍បានបើកនៅទីក្រុងហាណូយ - ảnh 1
ស្ទង់ទំនិញមួយនៅក្នុងការតាំងពិព័រណ៍

(VOVworld)-នាព្រឹកថ្ងៃទី២០កក្កដានៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វ
ផ្សាយវៀតណាមបានបើកការតាំងពិព័រណ៍អន្តរជាតិស្តីពីផលិតផលនិងសេវាកម្ម
ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយវៀតណាម។​ចូលរួមក្នុងការតាំង
 ពិព័រណ៍លើកនេះមានអង្គភាពអាជីវកម្មចំនួន១៥០មកពីប្រទេសនិងតំបន់ដែនដី
ដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ទួរគី ចិន សឹង្ហបុរី ថៃ ហុងគុង (ចិន) អាល្លឺម៉ង់
អូស្ត្រាលី ស្វីស អាមេរិកនិងវៀតណាម។ ថ្លែងមតិក្នុងពិធី លោក Phan Tam អនុ
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា៖

        “អត្រាចូលរួមយ៉ាងសកម្មរបស់អង្គភាពអាជីវកម្មវៀតណាមលើកនេះសរឲ្យ
ឃើញនូវការរីកចំរើនគួរឲ្យកត់សម្គាល់របស់អង្គភាពអាជីវកម្មក្នុងប្រទេស។ ការ
តាំងពិព័រណ៍នេះនឹងក្លាយទៅជាវេទិកាមានអត្ថប្រយោជន៍ដើម្បីតភ្ជាប់អង្គភាព
អាជីវកម្ម និងជាកាណាល់ឆ្លើយឆ្លងប្រកបដោយប្រសិទ្ធិភាពរវាងអ្នករៀបចំផែន
ការជាមួយសហគមន៍អង្គភាពអាជីវកម្ម រួមចំណែកពង្រឹងបរិយាកាសគតិយុត្ត
និងបង្កើតឡើងការអភិវឌ្ឍន៍និរន្តរភាពរបស់ផ្នែកព័ត៌មាននិងផ្សព្វផ្សាយវៀត
ណាម”។

     ការតាំងពិព័រណ៍នេះនឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០រហូតដល់ថ្ងៃទី២២កក្កដា
នៅមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិ ICE លេខ៩១ផ្លូវ Tran Hung Dao ក្រុងហា
ណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ