ការត្រៀមរៀបចំសម័យប្រឡងចូលមហាវិទ្យាល័យនិងសាលាជាន់ខ្ពស់ឆ្នាំ២០១៣

  (VOV)_នាថ្ងៃទី ៣ កក្កដា បណ្ដាសិស្សានុសិស្សដែលបានបញ្ចប់វិទ្យាល័យ
ក្នុងទូទាំងប្រទេសវៀតណាម នឹង ប្រឡង ចូលមហាវិទ្យាល័យនិងសាលាជាន់ ខ្ពស់ឆ្នាំ២០១៣ លើកទី១។ គណះប្រតិភូនៃក្រសួងអប់រំនិងបណ្ដុះបណ្ដាលបាន ចុះទៅត្រួតពិនិត្យផ្ទាល់នៅបណ្ដាក្រុមប្រឹក្សារប្រឡង អំពីការងារត្រៀមរៀបចំប្រ
ឡងនៃសាលាផ្សេងៗ។ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម 
លោក Bui Van Ga បានអោយដឹងថា÷​ គ្រប់មណ្ឌល់ប្រឡងបានត្រៀមរៀបចំដ៏ម៉ត់
ចត់  គ្រប់ក្រាន់ ពីហេដ្ឋារចនាសម្ព័ន្ធ ដល់ការលាត់ត្រដាងអនុវត្តគ្រប់បទបញ្ញាត្តិ  អំពីការប្រឡង។ ស្ដីពីការងារចេញវិញ្ញាសារប្រឡង អនុរដ្ឋមន្ត្រីក្រសួងអប់រំ និង បណ្ដុះបណ្ដាលវៀតណាម លោក Bui Van Ga បានអោយដឹងថា÷

          “ ការចេញវិញ្ញាសារប្រឡងលើកនេះផ្អែកទៅលើគោលការណ៍គឺស្ថិតនៅក្នុង ក្របខ័ណ្ឌនៃកម្មវិធីសិក្សារនៅវិទ្យាល័យ និង ប្រមូលផ្តុំចូលក្នុងកម្មវិធីថ្នាក់ទី១២។ រចនាវិញ្ញាសារប្រឡង មានផ្នែកងាយស្រួល មធ្យម និងពិបាក ដើម្បីបែងចែកប្រ
ភេទសិស្សានុសិស្ស។”

សម័យប្រឡងចូលមហាវិទ្យាល័យនិងសាលាជាន់ខ្ពស់ឆ្នាំ២០១៣ លើកទី១ 
នឹងប្រព្រឹត្តទៅពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ កក្កដា ឆ្នាំ ២០១៣៕ 

ការត្រៀមរៀបចំសម័យប្រឡងចូលមហាវិទ្យាល័យនិងសាលាជាន់ខ្ពស់ឆ្នាំ២០១៣ - ảnh 1
សម័យប្រឡង់ចូលមហាវិទ្យាល័យនិងសាលាជាន់ខ្ពស់ឆ្នាំ២០១៣ លើកទី១ នឹងប្រព្រឹត្តទៅពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ កក្កដា ឆ្នាំ ២០១៣(truongtansang.ne)

ប្រតិកម្មទៅវិញ

ផ្សេងៗ