ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុត្រូវមានការចូលរួមរបស់ប្រជាជននិងអង្គភាពអាជីវកម្ម

ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុត្រូវមានការចូលរួមរបស់ប្រជាជននិងអង្គភាពអាជីវកម្ម - ảnh 1
រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Nguyen Minh Quang ក្នុងនាទី ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយសំនួរ (VOV)

        Vovworld-ដើម្បីទប់ទល់ប្រកបដោយមានប្រសិទ្ធភាពទៅនឹងបំរ៉ែបំរួល​
អាកាស​ធាតុទន្ទឹមនឹងភាពម្ចាស់ការការខំប្រឹងប្រែងរបស់រដ្ឋការជួយឧបត្ថម្ភ​របស់
​អន្តរជាតិ ត្រូវមានការចូលរួមជាក់ស្ដែងរបស់ប្រជាជនអង្គការនយោបាយ​សង្គមក៏
ដូចជាអង្គភាពអាជីវកម្ម។ នេះជាមតិរបស់រដ្ឋមន្ត្រីក្រសួងធនធាននិង​បរិស្ថានលោក
Nguyen Minh Quang ក្នុងនាទី ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយសំនួរ នាថ្ងៃទី៥មេសា។
តាមរដ្ឋមន្ត្រី Nguyen Minh Quang ថា វៀតណាមជាប្រទេស​មួយ​ក្នុងចំណោមប្រទេស
ចំនួន៥លើពិភពលោករងឥទ្ធិពលច្រើនបំផុតនៃបំរ៉ែ​បំរួលអាកាសធាតុ។ លោក
Nguyen Minh Quang បានឲ្យដឹងថា នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាមបានផ្សព្វ
ផ្សាយយុទ្ធសាស្ត្រផែនការសកម្មភាពជាតិអំពីបំរ៉ែបំរួលអាកាសធាតុ កម្មវិធីគោលដៅ
ជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។​ នាឆ្នាំ២០១៥ រដ្ឋាភិបាលលៃទុកថវិការ៣
លានលានដុងដើម្បីវិនិយោគសំរាប់​សកម្មភាពបន្ទាន់សំដៅសម្របសម្រួលនឹង
បំរ៉ែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ