ការធ្វើដង្ហែក្បួនដ៏ធំដើម្បីអាកាសធាតុ មុនសន្និសីទ WEF ២០២០

(VOVWORLD) - សកម្មជនវ័យក្មេងជនជាតិស៊ុយអែត ឈ្មោះ Greta Thunberg បានចូលរួមជាមួយមនុស្សរាប់ពាន់នាក់ធ្វើដង្ហែក្បួននៅតាមដងផ្លូវនៃទីក្រុង Lausanne របស់ប្រទេសស្វីសកាលពីថ្ងៃទី ១៧ ខែមករា ពោលគឺក្នុងរយៈពេលប៉ុន្មានថ្ងៃមុនសន្និសីទវេទិកាសេដ្ឋកិច្ចពិភព លោក (WEF) ត្រូវបានរៀបចំឡើងនៅទីក្រុង Davos ដោយមានការចូលរួមពីថ្នាក់ដឹកនាំនយោបាយនិងធុរកិច្ចនៅលើពិភពលោក។

ថ្លែងទៅកាន់ហ្វូងមនុស្ស កញ្ញា Greta Thunberg មានប្រសាសន៍ថាក្នុងរយៈពេលមួយទសវត្សរ៍នេះ ពិភពលោកមិនមានសញ្ញាណាមួយនៃការធ្វើសកម្មភាពក្នុងការទប់ទល់នឹងបំរែបំរួលអាកាសធាតុនោះឡើយ។ និស្សិតនារីរូបនេះបានអះអាងថាចាំបាច់ត្រូវការផ្លាស់ប្តូរប្រការនេះ។ គួរឲ្យបញ្ជាក់ថា ការធ្វើដង្ហែក្បួនកាលពីថ្ងៃទី ១៧ ខែមករា ដែលទាក់ទាញមនុស្សចូលរួមប្រមាណ ១៥.០០០ នាក់បានធ្វើឱ្យកកស្ទះចរាចរណ៍នៅទីប្រជុំជន Lausanne។ ក្រុមអ្នកធ្វើដង្ហែក្បូននេះបាន អំពាវនាវឱ្យមានសកម្មភាពជាក់ស្តែងទាក់ទងនឹងបញ្ហាអាកាសធាតុជាបន្ទាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ