ការធ្វើបាតុកម្មរីករាលដាលនៅភាគខាងកើតអ៊ុយក្រែនទាមទាសហព័ន្ធបនីយកម្ម


ការធ្វើបាតុកម្មរីករាលដាលនៅភាគខាងកើតអ៊ុយក្រែនទាមទាសហព័ន្ធបនីយកម្ម - ảnh 1
ការធ្វើបាតុកម្មរីករាលដាលនៅភាគខាងកើតអ៊ុយក្រែនទាមទាសហព័ន្ធបនីយកម្ម (AFP)

        Vovworld-នាថ្ងៃទី២៧មេសា មនុស្សជិត៣ពាន់នាក់បានចុះផ្លូវចូលរួម​ការ​ធ្វើ​
មីទ្ទីង​នៅទីលាន Lenin នៅកណ្ដាលទីក្រុង Donetsk របស់អ៊ុយក្រែនទាមទា​បោះ
​ប្រជាមតិ​អំពីសហព័ន្ធបនីយកម្មអ៊ុយក្រែន។ ក្នុងពេលនោះ មនុស្សរាប់រយ​នាក់បាន​ប្រមូលផ្ដុំនៅទីលានមជ្ឈមណ្ឌលទីក្រុង Kharkov ដើម្បីទាមទាបោះ​ប្រជាមតិ​អំពី​សហព័ន្ធបនីយកម្មអ៊ុយក្រែនផងដែរ។ រីឯនៅខេត្ត Lugansk បណ្ដា​អ្នកគាំទ្រសហព័ន្ធ​បនីយកម្មអ៊ុយក្រែនបានរៀបចំបាតុកម្មនិងសំណូមពររដ្ឋ​អំណាច Kiev លើកលែង​
ទោស​​ឲ្យបាតុករ ទទួលស្គាល់ភាសារុស្ស៊ីជាភាសាជាតិ​ក៏ដូចជាដំណើរការបោះ​
ប្រជាមតិ​អំពីអនាគតនៃដំបន់នេះ។

        ចំពោះមុខនឹងរលកបាតុកម្មនិងបង្កើនជំលោះនៅភាគខាងត្បូងអ៊ុយក្រែន
រដ្ឋ​អំណាច Kiev បន្តបង្កើនកងទ័ពបំរើឲ្យយុទ្ធនាការយោធានៅភាគខាងត្បូង។ នា
ថ្ងៃ​ទី​២៧​​​មេសា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសទិន្នន័យសឲ្យឃើញថា​អ៊ុយ
ក្រែន​បាន​ដាក់ពង្រាយទាហាន១១ពាន់នាក់រថតង់៤០០គ្រឿងរួមជាមួយ​ប្រព័ន្ធកាំ
ជ្រួច Grad និង Smerch ជាច្រើននៅជិតទីក្រុង Slavyansk ភាគខាងកើត​អ៊ុយក្រែន។
នាថ្ងៃ​ដ៏ដែល គណៈប្រតិភូរបស់អង្គការសន្តិសុខនិងសហប្រតិបត្តិ​ការ​ទ្វីបអឺរ៉ុប
(OSCE) បាន​ទៅ​កាន់​ទីក្រុង Slavyansk ដើម្បីចរចារដោះលែងអ្នក​សង្កេតការចំនួន
៨នាក់របស់អង្គការ​នេះ​ដែលកំពុងត្រូវឃុំឃាំងដោយបាតុករប្រដាប់​អាវុធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ