ការធ្វើរដ្ឋប្រហារនៅទួរគី៖ក្រិកបដិសេធសំណូមពរសុំជ្រកកោនរបស់ទាហានទួរគី៧នាក់

ការធ្វើរដ្ឋប្រហារនៅទួរគី៖ក្រិកបដិសេធសំណូមពរសុំជ្រកកោនរបស់ទាហានទួរគី៧នាក់ - ảnh 1
ទាហានទួរគីជាច្រើននាក់ត្រូវចាប់ខ្លួនដោយសារតែចូលរួមការធ្វើរដ្ឋប្រហារ (រូបថត៖EPA)

(VOVworld) - នាថ្ងៃទី១១ តុលា លោកស្រី Stavroula Tomara ជាមេធាវីរបស់ក្រុម
ទាហានទួរគី៨នាក់ដែលបានរត់ភៀសខ្លួនក្រោយពីករណីធ្វើរដ្ឋប្រហារមិនសំរេច
ជោគជ័យ សំដៅផ្ដួលរលំប្រធានាធិបតីលោក Tayyip Erdogan កាលពីពាក់កណ្ដាល
ខែកក្កដាកន្លងទៅនោះ​ បានឲ្យដឹងថា រដ្ឋអំណាចអាតែន បាន បដិសេធសំណូមពរ
សុំជ្រកកោនរបស់ទាហាន៧នាក់ក្នុងចំណោម៨នាក់ពោលខាងលើ។មេធាវី
លោកស្រី Tomara ឲ្យដឹងថា ក្រុមទាហាននេះចាត់ទុកសេចក្ដីសំរេច ពោលខាងលើ
របស់ក្រិកគឺរងការជះឥទ្ធិពលដោយមូលហេតុខាងនយោបាយ ហើយក្រុមទាហាន
នេះព្រួយបារម្ភអំពីជីវភាពរស់នៅរបស់គេប្រសិនបើត្រូវវិល ត្រឡប់ទៅទួរគីវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ