ការនាំចេញជលផលទទួលផលប្រយោជន៍ច្រើនបំផុតពីកិច្ចព្រមព្រៀង FTA រវាងវៀតណាមនិង EAEU


ការនាំចេញជលផលទទួលផលប្រយោជន៍ច្រើនបំផុតពីកិច្ចព្រមព្រៀង FTA រវាងវៀតណាមនិង  EAEU  - ảnh 1
ការនាំចេញជលផលទទួលផលប្រយោជន៍ច្រើនបំផុតពីកិច្ចព្រមព្រៀង FTA រវាងវៀតណាមនិង EAEU (VNA)

(VOVworld) – គិតតាំងពីខែ តុលា ឆ្នាំ ២០១៦​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
 រវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ចូលជាធរមានជាផ្លូវ
ការក្រោយរយៈពេល ២ ឆ្នាំដំណើរការចរចារ។ តាមនោះ ៩០% នៃពន្ធនាំចូល ត្រូវ
បានកាត់បន្ថយ ក្នុងនោះ ៥៩% ប្រភេទពន្ធត្រូវបានលុបចោលទាំងស្រង។ នេះ
គឺជាប្រៀបខ្លាំងធំសំរាប់វៀតណាមក្នុងការប្រកួតប្រជែងនឹងប្រទេសផ្សេងៗលើ
ពិភពលោក ក្នុងពេលដែល ការនាំចេញនាំចូលទំនិញទៅកាន់ទីផ្សារនៃបណ្ដា
ប្រទេសជាសមាជិក EAEU ត្រូវបានបង្កលក្ខណៈងាយស្រួលបំផុត។ ជលផល
នឹងជាផ្នែកដែលទទួលបានផលប្រយោជន៍ច្រើនបំផុត។ កំរិតពន្ធនាំចេញនាំ
ចូល ជលផលពីវៀតណាមនឹងត្រូវបានកាត់បន្ថយពី ១០% ដល់ ០% ក្នុងនោះ
មានមុខ ទំនិញជលផលកែច្នៃ។ វៀតណាមក៏ទទួលបានបទដ្ឋានប្រភពដើម
ទំនិញបតបែន ចំពោះមុខទំនិញជលផលកែច្នៃ ៖ កំប៉ុងដូចជាត្រីធុនណានិង
អង្កង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ