ការនាំចេញជលផលរបស់វៀតណាមហួសពី១០ពាន់លានដុល្លារអាមេរិក

(VOVWORLD) - ទំហំនាំចេញត្រីត្រាបានកើនឡើងយ៉ាងខ្លាំងដោយសារតែ តម្លៃនាំចេញជាមធ្យម បានកើនឡើង ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

តួរលេខថ្មីបំផុតរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានបង្ហាញថា ក្នុង រយៈពេល ១១ ខែកន្លងមកនៃឆ្នាំ ២០២២ ទំហំនាំចេញជលផលរបស់វៀតណាម សម្រេចបាន ១០,១៤ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧%; ក្នុងនោះទំហំ នាំចេញត្រីត្រាសម្រេចបាន២,២ពាន់លានដុល្លារ ទំហំនាំចេញបង្គាសម្រេចបាន៤,១ពាន់លានដុល្លារ កើនឡើង១៤,៦%។
ទំហំនាំចេញត្រីត្រាបានកើនឡើងយ៉ាងខ្លាំងដោយសារតែ តម្លៃនាំចេញជាមធ្យម បានកើនឡើង ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញត្រីត្រាក៏ បានបង្កើនចំណែកទីផ្សារផងដែរ ដោយសារតែការផ្គត់ផ្គង់ត្រីសាច់សនៅលើពិភពលោកមានកម្រិត។
ទាក់ទងនឹងទំនិញបង្គា ការនាំចេញបង្គាជាទូទៅនៅតែមានកំណើនល្អអាស្រ័យ ដោយកម្រិតកំណើនដ៏ខ្លាំងនៅឆមាសទីមួយនៃឆ្នាំនេះ។ ក្នុងពេលជាមួយគ្នានោះ ការ នាំចេញត្រីធូណាប្រាកដថា នឹងឈានដល់កំណត់ត្រាចំនួន ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ