ការនាំចេញដំឡូងមីនឹងសម្រេចបាន ២ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០៣០

(VOVWORLD) - ការអភិវឌ្ឍផ្នែកទំនិញដំឡូងមីប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំងកសាងការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងផលិតកម្ម កែច្នៃ និងបញ្ចេញលក់ផលិតផល សំដៅបង្កើតតម្លៃសេដ្ឋកិច្ចខ្ពស់ រួមចំណែកដោះស្រាយការងារធ្វើ លើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ជនបទ បង្កើនតម្លៃប្រាក់នាំចេញ នាំចូល និងការពារបរិស្ថាន។
ការនាំចេញដំឡូងមីនឹងសម្រេចបាន ២ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០៣០ - ảnh 1រូបថត៖ baocongthuong.vn

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទទើបតែបានអនុម័តគម្រោង " អភិវឌ្ឍន៍ប្រកបដោយចីរភាពផ្នែកទំនិញដំឡូងមីរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០"។ តាមនោះ ការអភិវឌ្ឍផ្នែកទំនិញដំឡូងមីប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំងកសាងការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងផលិតកម្ម កែច្នៃ និងបញ្ចេញលក់ផលិតផល សំដៅបង្កើតតម្លៃសេដ្ឋកិច្ចខ្ពស់ រួមចំណែកដោះស្រាយការងារធ្វើ លើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ជនបទ បង្កើនតម្លៃប្រាក់នាំចេញ នាំចូល និងការពារបរិស្ថាន។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានកំណត់គោលដៅថា នាឆ្នាំ២០៣០ ទិន្នផលដំឡូងមីស្រស់របស់ប្រទេសទាំងមូលនឹងសម្រេចបានប្រមាណ ១១,៥-១២,៥លានតោន តម្លៃប្រាក់នាំចេញដំឡូងមី និងផលិតផលធ្វើពីដំឡូងមីសម្រេចបានពី ១,៨ - ២ ពាន់លានដុល្លារអាមេរិក។ នាឆ្នាំ ២០៥០ ផ្នែកទំនិញដំឡូងមីរបស់វៀតណាមសម្រេចបានប្រមាណ ២,៣ - ២,៥ ពាន់លានដុល្លារអាមេរិក។

យោងតាមគម្រោង ប្រទេសទាំងមូលមានតំបន់ស្នូលៗចំនួន ៥ ដើម្បីអភិវឌ្ឍន៍ដំឡូងមី និងអភិវឌ្ឍន៍ការកែច្នៃដំឡូងមីផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ