ការបើកចំណាយទុនសម្រាប់កម្មវិធីស្តារឡើងវិញត្រូវច្បាមជាប់នឹងគោលដៅ

(VOVWORLD) - បច្ចុប្បន្ននេះ គម្រោងជាតិសំខាន់ៗចំនួន ៥ លើ វិស័យគមនាគមន៍ រួមមានផ្លូវក្រវ៉ាត់ចំនួន ២ នៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ គម្រោងផ្លូវល្បឿនលឿនចំនួន ៣ របស់ក្រសួងគមនាគមន៍ ដឹកជញ្ជូនបានសម្រេច ការងារត្រួតពិនិត្យវាយតម្លៃ រាយការណ៍ស្រាវជ្រាវរួចរាល់ហើយដើម្បីត្រៀមដាក់ជូនរដ្ឋ សភាពិចារណានិងសម្រេច។
ការបើកចំណាយទុនសម្រាប់កម្មវិធីស្តារឡើងវិញត្រូវច្បាមជាប់នឹងគោលដៅ - ảnh 1ទិដ្ឋភាពនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ tienphong.vn)
ផ្លាស់ប្ដូរយោបល់អំពីការអនុវត្តកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ នៅឯសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំខែមីនា ឆ្នាំ២០២២ ដែលប្រព្រឹត្ត ទៅនារសៀលថ្ងៃទី៤ ខែមេសា អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Tran Quoc Phuong បានឲ្យដឹងថា៖ យោងតាមការវាយតម្លៃរបស់ក្រសួង វឌ្ឍនភាពនៃការ អនុវត្តការវិនិយោគសាធារណៈ តាមសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីកម្មវិធី ស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ និងការពន្លឿនដំណើរការបើកចំណាយទុន វិនិយោគសាធារណៈបានច្បាមជាប់នឹងកាលកំណត់ដែលសេចក្ដីសម្រេចចិត្តបានដាក់ចេញចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធនានា។
ពាក់ព័ន្ធនឹងការវិនិយោគសាធារណៈ ក្រសួងផែនការនិងវិនិយោគ កំពុងសម្រប សម្រួលជាមួយក្រសួង ស្ថាប័ននានា ធ្វើការបូកសរុបបញ្ជីឈ្មោះ ដើម្បីរាយការណ៍ជូន លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ បច្ចុប្បន្ននេះ គម្រោងជាតិសំខាន់ៗចំនួន ៥ លើ វិស័យគមនាគមន៍ រួមមានផ្លូវក្រវ៉ាត់ចំនួន ២ នៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ គម្រោងផ្លូវល្បឿនលឿនចំនួន ៣ របស់ក្រសួងគមនាគមន៍ ដឹកជញ្ជូនបានសម្រេច ការងារត្រួតពិនិត្យវាយតម្លៃ រាយការណ៍ស្រាវជ្រាវរួចរាល់ហើយដើម្បីត្រៀមដាក់ជូនរដ្ឋ សភាពិចារណានិងសម្រេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ