ការបាក់រលំស្ពាននៅអាមេរិក៖​ បានរុះរើប្លុក​ដំបូងមានទម្ងន់ ២០០តោន

(VOVWORLD) - អាជ្ញាធរអាមេរិកកំពុងធ្វើការបោះសម្អាតនិងដោះស្រាយផលវិបាក បន្ទាប់ពីស្ពាន Francis Scott Key បានបាក់រលំនៅកំពង់ផែ Baltimore កាលពីថ្ងៃទី ២៦ ខែមីនា។ អាជ្ញាធរសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣១ ខែមីនា បានឲ្យដឹងថា កម្មករបានរុះរើប្លុកកាត់ទីមួយដែលមានទម្ងន់ ២០០ តោនចេញពីស្ពាននេះ។ 

ស្ពាន Francis Scott Key ក្នុងរដ្ឋ Maryland បានដួលរលំនៅពេលដែលកប៉ាល់កុងតឺន័រ Dali ព្យួរទង់ជាតិសិង្ហបុរី ស្រាប់តែជាប់គាំង ហើយបានបុកប្រឡោះស្ពាន។ យ៉ាងហោចណាស់មានមនុស្ស៦នាក់បានស្លាប់នៅក្នុងការបាក់ស្ពាន ហើយមកដល់ពេលនេះ មានតែសាកសពជនរងគ្រោះ២នាក់ប៉ុណ្ណោះត្រូវបានរកឃើញ។

ការបាក់រលំស្ពាននៅអាមេរិក៖​ បានរុះរើប្លុក​ដំបូងមានទម្ងន់ ២០០តោន - ảnh 1ស្ពាន Francis Scott Key ក្នុងទីក្រុង Baltimore រដ្ឋ Maryland បានបាក់រលំបន្ទាប់ពីត្រូវបានបុកដោយកប៉ាល់ដឹកទំនិញកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។ រូបភាព៖ AFP/TTXVN

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសន្យាថា រដ្ឋាភិបាលសហរដ្ឋនឹងផ្តល់មូលនិធិដើម្បីសាងសង់ស្ពានឡើងវិញ។ តាមការប៉ាន់ស្មានថា តម្លៃនៃការសាងសង់ឡើងវិញស្ពានដែលបាក់រលំនោះ អាចឡើងដល់យ៉ាងហោចណាស់ ២ ពាន់លានដុល្លារ។

ដោយមានប្រវែងជិត ៣ គីឡូម៉ែត្រ Francis Scott Key គឺជាសរសៃឈាមដឹកជញ្ជូនដ៏មមាញឹកបំផុតរបស់អាមេរិក។ ស្ពាននេះត្រូវបានសម្ពោធនៅខែមីនាឆ្នាំ ១៩៧៧។ ក្នុងមួយឆ្នាំៗ រថយន្តប្រហែល ១១,៥លានគ្រឿងឆ្លងកាត់ស្ពាននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ