ការបាក់​ស្រុតផ្លូវរូងក្រោមដីនៅឥណ្ឌា៖ ប្រញាប់ប្រញាល់ជួយ​សង្គ្រោះកម្មករ

(VOVWORLD) - កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងត្រូវបានដាក់ពង្រាយជាបន្ទាន់នៅក្នុងរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា ដើម្បីជួយសង្គ្រោះកម្មករយ៉ាងហោចណាស់ ៤០ នាក់ ដែលកំពុងជាប់ក្រោមដីនៅក្នុងការបាក់ស្រុតផ្លូវរូងក្រោមដីកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ។
ការបាក់​ស្រុតផ្លូវរូងក្រោមដីនៅឥណ្ឌា៖ ប្រញាប់ប្រញាល់ជួយ​សង្គ្រោះកម្មករ - ảnh 1កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកម្មករដែលជាប់គាំង។ ប្រភព៖ Indian Express

ការបាក់ស្រុតផ្លូវរូងក្រោមដី បានកើតឡើងនៅពេលដែលកម្មករសំណង់ចំនួនពីរក្រុមកំពុងប្តូរវេនគ្នា។ មានកម្មករប្រហែល៤០នាក់កំពុងជាប់នៅខាងក្នុងផ្លូវរូងក្រោមដីនេះ។ ឧស្ម័នអុកស៊ីសែនកំពុងត្រូវបានបញ្ជូនទៅកាន់កម្មករទាំងនេះប៉ុន្តែថ្មនិងដីនៅតែបន្តធ្លាក់ ខណៈពេលដែលក្រុមអ្នកសង្គ្រោះកំពុងធ្វើការ។

ផ្លូវរូងក្រោមដីប្រវែង ៤,៥ គីឡូម៉ែត្រកំពុងត្រូវបានសាងសង់។ ក្រុមអ្នកជួយសង្គ្រោះរបស់រដ្ឋាភិបាលឥណ្ឌាបានបញ្ចេញរូបភាពដែលបង្ហាញពីសសរបេតុងធំៗដែលបិទផ្លូវរូងក្រោមដី។ ការសាងសង់ផ្លូវរូងក្រោមដីនេះគឺជាផ្នែកមួយនៃគម្រោងផ្លូវ Char Dham របស់រដ្ឋាភិបាលឥណ្ឌា ដើម្បីកែលម្អការតភ្ជាប់ទៅកាន់ប្រាសាទហិណ្ឌូដ៏ធំបំផុតរបស់ប្រទេសនេះ ក៏ដូចជាតំបន់ព្រំដែនផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ