ការបង្កើតចំណុចលោតផ្លោះ ក្នុងកំណែទម្រង់បែបបទរដ្ឋបាល

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Pham Thi Thanh Tra បានកត់សម្គាល់ថា ក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវបង្កើនការកែទម្រង់បែបបទរដ្ឋបាល ផ្តោតលើការបង្កើតចំណុចលោតផ្លោះនៃកំណែទម្រង់បែបបទរដ្ឋបាល។
ការបង្កើតចំណុចលោតផ្លោះ ក្នុងកំណែទម្រង់បែបបទរដ្ឋបាល - ảnh 1រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ VGP/Le Son)

នាព្រឹកថ្ងៃទី ២៥ ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាលបានបើកសន្និសីទប្រកាសសន្ទស្សន៍នៃការពេញចិត្តលើសេវាកម្មរដ្ឋបាលឆ្នាំ ២០២១ និងសន្ទស្សន៍កំណែទម្រង់រដ្ឋបាលឆ្នាំ ២០២១ របស់ក្រសួង ស្ថាប័នស្មើក្រសួង គណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈឹម។ អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Pham Thi Thanh Tra បានកត់សម្គាល់ថា ក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវបង្កើនការកែទម្រង់បែបបទរដ្ឋបាល ផ្តោតលើការបង្កើតចំណុចលោតផ្លោះនៃកំណែទម្រង់បែបបទរដ្ឋបាលដែលទាក់ទិនដល់ប្រជាជន និងធុរកិច្ច លុបចោលនីតិវិធីរដ្ឋបាលដែលកំពុងរារាំងដល់ផលិតកម្ម និងការអភិវឌ្ឍអាជីវកម្ម។ ទន្ទឹមនឹងនោះ ផ្តោតលើការលើកកម្ពស់ការធ្វើសាមញ្ញនៃនីតិវិធីរដ្ឋបាល ជាពិសេសលើផ្នែកសំខាន់ៗ; បង្កើនអន្តរប្រតិបត្តិការក្នុងការគ្រប់គ្រងនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជននិងអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ