ការបង្កើតបណ្តាញច្នៃប្រឌិតវៀតណាមនៅអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ១៦ ខែតុលា នៅទីស្នាក់ការ ស្ថានទូតវៀត ណាមប្រចាំទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) បានប្រព្រឹត្តទៅពិធីបង្កើតបណ្តាញច្នៃប្រឌិតវៀតណាមនៅអឺរ៉ុប (VINEU) ។ 
ការបង្កើតបណ្តាញច្នៃប្រឌិតវៀតណាមនៅអឺរ៉ុប - ảnh 1អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Tran Duy Dong ចូលរួមក្នុងពិធីបើកបណ្តាញច្នៃប្រឌិតវៀតណាមនៅទ្វីបអឺរ៉ុប តភ្ជាប់បណ្តាញពីមជ្ឈមណ្ឌលប្រតិបត្តិនៃក្រសួងផែនការនិងវិនិយោគ( រូបថត៖ baodautu.vn)

ពិធីនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីក្រុងប៊ែរឡាំងនិងតាមអនឡាញដែលបានតភ្ជាប់បណ្តាញពីទីតាំង ជាង ២០ កន្លែងនៅក្នុងប្រទេស ដោយមានការចូលរួមពីតំណាងក្រសួងផែនការនិងវិនិយោគ មជ្ឈមណ្ឌលច្នៃប្រឌិតជាតិ (NIC;) គណៈកម្មាធិការទទួលបន្ទុកជនជាតិ វៀតណាមនៅក្រៅប្រទេស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់និងហ្វាំងឡង់និងអ្នកជំនាញមួយចំនួនធំ សហគ្រាស មជ្ឈមណ្ឌលប្រឹក្សាវិនិយោគនិងបណ្តាញច្នៃប្រឌិតថ្មីរបស់វៀត ណាមនៅប្រទេសអាល្លឺម៉ង់ អូស្ត្រាលី ជប៉ុននិងកូរ៉េខាងត្បូងជាដើម។

ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Tran Huy Dong  បានវាយតម្លៃថា ការបង្កើត VINEU គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ គូសសញ្ញានូវជំហានអភិវឌ្ឍន៍មួយរបស់សហគមន៍បញ្ញវន្តវៀតណាមនៅទ្វីបអឺរ៉ុប រួមចំណែកក្នុងសកម្មភាពច្នៃប្រឌិតនៅ វៀតណាម។ យោងតាមលោកអនុរដ្ឋមន្រ្តី សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ បានដាក់ចេញនូវទស្សនៈដឹកនាំ មានយន្តការលោតផ្លោះក្នុងការទាក់ទាញនិងប្រើប្រាស់ទេពកោសល្យក្នុងការជំរុញការច្នៃប្រឌិត ការអនុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយ៉ាងខ្លាំងក្លាបង្កើតកម្លាំងពលំសម្រាប់ការអភិវឌ្ឍប្រទេសជាតិចាប់រហ័សនិងចីរភាព។ លោកអនុរដ្ឋមន្រ្តីសង្ឃឹមថា  VINEU នឹងបង្កើតផែនការប្រតិបត្តិការជាក់ស្តែង ស្របតាមចក្ខុវិស័យបេសកកម្មនិងគុណតម្លៃស្នូលព្រមទាំងនីតិវិធីច្បាប់ពេញលេញសម្រាប់ការចុះបញ្ជីឋានៈនីតិបុគ្គល (នៅអាល្លឺម៉ង់)។

នៅក្នុងពិធី លោក Nguyen Viet Anh ប្រធានបណ្តាញច្នៃប្រឌិតវៀតណាមនៅទ្វីបអឺរ៉ុបបានចែករំលែកថា៖ បើនិយាយពីចក្ខុវិស័យវែងឆ្ងាយ VINEU មានបំណងរួមចំណែកធ្វើឱ្យ វៀតណាមក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតនៃពិភពលោក។ VINEU នឹងសាមគ្គីនិងធ្វើសមាហរ ណកម្មយ៉ាងល្អដើម្បីសម្រេចបាននូវការច្នៃប្រឌិតនិងការអភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកក្នុងការអះអាងពីឋានៈរបស់ប្រជាជនវៀតណាមក៏ដូចជាក្រុមអ្នកជំនាញជនជាតិវៀត ណាមនិងក្រុមបញ្ញវន្តវៀតណាមនិងដើមកំណើតវៀតណាមនៅអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ