ការបង្កើតផែនការរដ្ឋធានីត្រូវមានវិធីសាស្រ្តនិងវិទ្យាសាស្រ្តដោយធានាបានការឯកភាពនិងសមកាលកម្ម

(VOVWORLD) - ក្នុងកិច្ចប្រជុំនេះ មានមតិមួយចំនួនបានស្នើថា ទីក្រុងហាណូយត្រូវធានាគុណភាពនៃការរៀបចំផែនការនិងលក្ខណៈមរតកក្នុងបរិបទពេលវេលាមានកំណត់ ដោយក្រើនរំលឹកឲ្យទីក្រុងត្រូវយកចិត្តទុកដាក់លើគុណភាពរបស់ស្ថាប័នពិគ្រោះយោបល់ការរៀបចំផែនការ។
ការបង្កើតផែនការរដ្ឋធានីត្រូវមានវិធីសាស្រ្តនិងវិទ្យាសាស្រ្តដោយធានាបានការឯកភាពនិងសមកាលកម្ម - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ An Dang/TTXVN)

នាព្រឹកថ្ងៃទី៩ ខែមីនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការឃ្លាំមើលរបស់រដ្ឋសភា ក្រោមប្រធានបទ “ការអនុវត្តគោលនយោបាយនិងច្បាប់ស្តីពីការងាររៀបចំផែនការ ចាប់តាំងពីច្បាប់បង្កើតផែនការត្រូវបានចូលជាធរមាន” សម្រាប់ទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai ប្រធានគណៈកម្មាធិការឃ្លាំមើលបានវាយតម្លៃខ្ពស់ចំពោះទីក្រុងហាណូយដែលបានអនុវត្តន៍ការងារយ៉ាងច្រើន ជាពិសេសគឺការបង្កើតនិងវាយតម្លៃផែនការមេថ្នាក់ជាតិនិងតំបន់សម្រាប់ ដំណាក់កាល ២០២១-២០៣០; កែសម្រួលផែនការសម្រាប់ដំណាក់កាល ២០១១-២០២១ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍។ ទោះជាយ៉ាងណាក្តី ទីក្រុងហាណូយនៅតែមានផែនការមិនទាន់បញ្ចប់មួយចំនួន។

ក្នុងកិច្ចប្រជុំនេះ មានមតិមួយចំនួនបានស្នើថា ទីក្រុងហាណូយត្រូវធានាគុណភាពនៃការរៀបចំផែនការនិងលក្ខណៈមរតកក្នុងបរិបទដែលពេលវេលាមានកំណត់ ដោយក្រើនរំលឹកឲ្យទីក្រុងត្រូវយកចិត្តទុកដាក់លើគុណភាពរបស់ស្ថាប័នពិគ្រោះយោបល់ការរៀបចំផែនការ និងគុណភាពរបស់ទីភ្នាក់ងារវាយតម្លៃ ក៏ដូចជាការពិចារណាលើការពិគ្រោះយោបល់របស់ប្រជាជននិងសហគមន៍ក្នុងការបង្កើតផែនការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ