ការបង្កើតសន្ទុះសំរាប់សហគ្រាសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៧

ការបង្កើតសន្ទុះសំរាប់សហគ្រាសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៧ - ảnh 1
ការបង្កើតសន្ទុះសំរាប់សហគ្រាសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៧ (VNA)


(VOVworld)  - អាស្រ័យដោយរាល់កំណែទម្រង់ខ្លាំងក្លារបស់រដ្ឋាភិបាល
វៀតណាម ចំនួនសហគ្រាសដែលចុះបញ្ជីបង្កើតថ្មីក្នុងឆ្នាំ ២០១៦ ទទួល
បាន ១១០ ១០០។ សន្ទស្សន៍ខ្ពស់បំផុតពីមុនមកនេះក៏ជាកំលាំងចលករ
សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៧ និងប៉ុន្មានឆ្នាំជាបន្ត។
លោកស្រី Tran Thi Hong Minh ប្រធាន នាយកដ្ឋានគ្រប់គ្រងចុះបញ្ជី
ធ្វើអាជីវកម្មចំណុះក្រសួងរៀបចំផែនការនិង វិនិយោគវៀតណាម បាន
ឲ្យដឹងថា៖

        «ដើម្បីរក្សាបានល្បឿនកំណើតនៃមជ្ឈដ្ឋានសហគ្រាសក្នុងឆ្នាំ ២០១៧
ខ្ញុំគិតថា៖ រដ្ឋាភិបាលនិងស្ថាប័នទាក់ទិននានាបន្តអនុវត្តល្អច្បាប់អង្គភាព
អាជីវកម្ម ច្បាប់វិនិយោគ ក៏ដូចជា ឯកភាពណែនាំអនុវត្ត ដើម្បីបង្កលក្ខណៈ
ងាយស្រួល ថែមទៀតសំរាប់សហគ្រាសក្នុងពេលដែលចូលរួមទីផ្សារក៏ដូចជា
ការចាកចេញពី ទីផ្សារផងដែរ។ ក្រៅពីនោះ ក៏អនុវត្តវិធានការរបស់រដ្ឋា
ភិបាលទាក់ទិន ដល់ការបង្កើតបរិយាកាសងាយស្រួលថែមទៀតក្នុងឆ្នាំ
២០១៧ ផងដែរ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ