ការបង្កើតសម្ព័ន្ធភាពកាន់អំណាចនៅជប៉ុន

(VOV) – នាថ្ងៃទី ២៥ ធ្នូ គណៈបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) និងគណៈបក្ស
សច្ចៈយុត្តិធម៌ជប៉ុន បានឯកភាពបង្កើតសម្ព័ន្ធភាពកាន់អំណាច។ នាថ្ងៃទី ២៦ ធ្នូ ក្នុងសម័យប្រជុំពិសេសនៃរដ្ឋសភាជប៉ុន ប្រធានគណៈបក្ស LDP លោក Shinzo Abe ត្រូវបានតែងតាំងឲ្យកាន់ដំណែងនាយករដ្ឋមន្ត្រីជប៉ុនឡើង វិញ។ គណៈបក្សទាំង ២ បានចុះហេត្ថលេខាលើឯកសារសហប្រតិបត្តិការ​ ដែលអនុម័ត្តលើថវិការរដ្ឋបំពេញ
បន្ថែមនាឆ្នាំសារពើពន្ធ ២០១២ និងបង្កើនការផ្លាស់ប្តូរពិភាក្សាអំពីការធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញនិងគោលនយោបាយថាមពលនាបច្ចុប្បន្ន។ ក្នុងកាយវិការផ្សេងទៀត
លោក Abe បានដំណើរការផ្លាស់ប្តូរដំណែងមួយចំនួនក្នុងគណៈថ្នាក់ដឹកនាំរបស់
គណៈបក្ស LDP មុនពេល ការបង្កើតគណៈរដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវបានប្រព្រឹត្តទៅ
នាថ្ងៃទី ២៧ ធ្នូ។ ប៉ុន្តែ អនុប្រធាននិងអគ្គលេខាធិការ នៃគណៈបក្ស LDP មិនផ្លាស់
ប្តូរទេ៕

ការបង្កើតសម្ព័ន្ធភាពកាន់អំណាចនៅជប៉ុន - ảnh 1
គណៈបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) និងគណៈបក្សសច្ចៈយុត្តិធម៌ជប៉ុន បានឯកភាពបង្កើតសម្ព័ន្ធភាពកាន់អំណាច។ (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ