ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគអាស៊ាន-ហុងកុង (ចិន)

(VOVWORLD) - នាថ្ងៃទី ៩ កញ្ញា មជ្ឈដ្ឋានមន្ត្រីអាស៊ាននិងមណ្ឌលរដ្ឋបាល ពិសេសហុងកុងរបស់ចិនបានជូនដំណឹងសម្រេចការចរចារអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងវិនិយោគទាក់ទិនមួយទៀត។ 
ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគអាស៊ាន-ហុងកុង (ចិន)  - ảnh 1 ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគអាស៊ាន-ហុងកុង (ចិន) 

(VOVworld) – នាថ្ងៃទី ៩ កញ្ញា មជ្ឈដ្ឋានមន្ត្រីអាស៊ាននិងមណ្ឌលរដ្ឋបាល ពិសេសហុងកុងរបស់ចិនបានជូនដំណឹងសម្រេចការចរចារអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងវិនិយោគទាក់ទិនមួយទៀត។ សេចក្តី ប្រកាសពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីការពិគ្រោះយោបល់លើកទី ២ រវាងបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុង (AEM – HKC) ដែលបាន ប្រព្រឹត្តទៅនៅទីក្រុង Pasay ប្រទេសហ្វីលីពីន។ មន្ត្រីទទួលបន្ទុកបណ្ដាបញ្ហា អភិវឌ្ឍន៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ហុងកុង លោក  Edward Yau និងរដ្ឋមន្ត្រី ពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន លោក Ramon Lopez បានឲ្យដឹងថា៖ ហុងកុងនិងអាស៊ាននឹងចុះហត្ថលេខាលើ FTA និងកិច្ចព្រមព្រៀងអំពីការ វិនិយោគនាខែវិច្ឆិការខាងមុខ។ លោក Ramon Lopez បានវាយតំលៃថា៖ បណ្ដា កិច្ចព្រមព្រៀងនេះមានទ្រង់ទ្រាយលើគ្រប់ជ្រុងជ្រោយនិងបណ្ដាកិច្ចសន្យាមាន តំលៃរួមមានការផ្លាស់ប្តូរទំនិញសេវ៉ាកម្មការវិនិយោគកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យារួមជាមួយបណ្ដាយន្តការដោះស្រយាជំលោះ។  FTA - ហុងកុង មានសុពលភាពបន្ទាប់ពីសម្រេចបានរាល់បែបបទចាំបាច់។ មជ្ឈដ្ឋានមន្ត្រីតំបន់ រដ្ឋបាលពិសេសហុងកុងបានអះអាងថា៖ ខឿនសេដ្ឋកិច្ចហុងកុងទទួលបានផល ប្រយោជន៍ពី FTA និងកិច្ចព្រមព្រៀងវិនិយោគជាមួយអាស៊ាន បើកចេញទ្វារទាក់ ទងជាមួយទីផ្សារនៃបណ្ដាប្រទេសជាសមាជិកអាស៊ាននាំមកនូវឱកាសធ្វើអាជីវកម្ម ជាច្រើនសំរាប់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ