ការបោះឆ្នោតជ្រើសតាំងប្រធានសភាជាន់ទាបអាមេរិកត្រូវតែរៀបចំឡើងវិញជាលើកដំបូងក្នុងរយៈពេលមួយសតវត្ស

(VOVWORLD) - នាថ្ងៃទី ៣ មករា ក្នុងកិច្ចប្រជុំលើកដំបូងនៃសភាអាមេរិកនីតិកាលថ្មី សភាជាន់ទាបអាមេរិកបានធ្វើការបោះឆ្នោតជ្រើសរើសប្រធានសភាជាន់ទាបតាមបទប្បញ្ញត្តិ។
ការបោះឆ្នោតជ្រើសតាំងប្រធានសភាជាន់ទាបអាមេរិកត្រូវតែរៀបចំឡើងវិញជាលើកដំបូងក្នុងរយៈពេលមួយសតវត្ស - ảnh 1លោក Kevin McCarthy ។(ប្រភព៖ Getty Images)

ប៉ុន្តែ ការភ្ញាក់ផ្អើលដ៏ធំបំផុតក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ បានកើតឡើងនៅពេលដែលបេក្ខជនជួរមុខរបស់គណបក្សសាធារណរដ្ឋ ដែលទើបតែបានកាន់កាប់សភាជាន់ទាប មេដឹកនាំគណបក្ស Kevin McCarthy បានចាញ់ទាំងបីជុំនៃការបោះឆ្នោតដោយសារតែមិនសម្រេចបានសម្លេងគាំទ្រទាំង ២១៨។ ការបរាជ័យរបស់លោក McCarthy ក្នុងការទទួលបានការគាំទ្រពីគណបក្សសាធារណរដ្ឋមួយចំនួន កើតចេញពីការចាត់ទុកថា លោក McCarthy មិនមានភាពរឹងប៉ឹងគ្រប់គ្រាន់ និងមិនតំណាងឱ្យការអភិរក្សនិយម ជារូបតំណាងរបស់គណបក្ស។

សមាជិកសភាអាមេរិកនឹងរៀបចំការបោះឆ្នោតជុំបន្ទាប់នៅរសៀលថ្ងៃនេះ (ថ្ងៃទី ៤ ខែមករា ម៉ោងក្នុងស្រុក)។ ប្រសិនបើគ្មានបេក្ខជនណាឈ្នះសម្លេងភាគច្រើនលើសន្លឹកឆ្នោតទីបី សមាជិកសភានឹងត្រូវបោះឆ្នោតរហូតដល់មានប្រធានសភាថ្មី។ យោងតាមច្បាប់ អាណត្តិថ្មីនៃសភាជាន់ទាបអាមេរិកមិនអាចចាប់ផ្តើមបានទេ រហូតដល់ការបោះឆ្នោតជ្រើសរើសប្រធានស្ថាប័ននីតិបញ្ញត្តិនេះត្រូបបានបញ្ចប់។

សូមគូសបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រនៃសហរដ្ឋអាមេរិក ការបោះឆ្នោតចុងក្រោយសម្រាប់ប្រធានសភាត្រូវបានជ្រើសរើសច្រើនដងគឺនៅឆ្នាំ ១៩២៣ នៅពេលដែលសមាជិកសភាលោក Frederick Gillett នៃគណបក្សសាធារណរដ្ឋត្រូវការការបោះឆ្នោតចំនួន ៩ ជុំដើម្បីឈ្នះការបោះឆ្នោត។ កំណត់ត្រានៃការបោះឆ្នោតចំនួន ១២៧លើកសម្រាប់ប្រធានសភាជាន់ទាបជាកម្មសិទ្ធិរបស់ការបោះឆ្នោតឆ្នាំ ១៨៥៦ នៅពេលដែលវាអូសបន្លាយរយៈពេលជាង ២ ខែជាមួយនឹងការបោះឆ្នោតចំនួន ១៣៣ ជុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ