ការបោះឆ្នោតនៅប្រទេសថៃ៖ អ្នកបោះឆ្នោតជាង ២,៣ លាននាក់បានទៅបោះឆ្នោតមុនកាលកំណត់

(VOVWORLD) - ការបោះឆ្នោតមុនកាលកំណត់ ត្រូវបានអនុញ្ញាតដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ (EC) ដើម្បីសម្រួលដល់អ្នកបោះឆ្នោតដែលមិនអាចអនុវត្តន៍សិទ្ធិពលរដ្ឋ របស់ខ្លួននៅថ្ងៃបោះឆ្នោតសកល ទី ១៤ ខែឧសភា។

កាលពីថ្ងៃទី ៧ ខែឧសភា អ្នកបោះឆ្នោតប្រមាណ ២,៣៥ លាននាក់នៅទូទាំងព្រះរាជាណាចក្រថៃបានទៅបោះឆ្នោតមុនកាលកំណត់ដើម្បីជ្រើសរើសសមាជិកសភាជាន់ទាបនីតិកាលថ្មី។ ការបោះឆ្នោតមុនកាលកំណត់ ត្រូវបានអនុញ្ញាតដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ (EC) ដើម្បីសម្រួលដល់អ្នកបោះឆ្នោតដែលមិនអាចអនុវត្តន៍សិទ្ធិពលរដ្ឋ របស់ខ្លួននៅថ្ងៃបោះឆ្នោតសកល ទី ១៤ ខែឧសភា។

នៅរាជធានី បាងកក ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមុនកាលកំណត់ មានជាង ៨ សែននាក់។ យោងតាមលោកឧត្តមសេនីយ៍ត្រី Chokchai Ngamwong នាយករងមន្ទីរប៉ូលីសរាជធានីបាងកក ប៉ូលីសប្រហែល ៣០០០ នាក់ត្រូវបានដាក់ពង្រាយនៅគ្រប់ទីកន្លែងបោះឆ្នោតក្នុងទីក្រុងបាងកក ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ការបោះឆ្នោតមុនកាលកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ