ការបោះឆ្នោតនៅអាមេរិក៖លោក Trump បង្រួញគំលាតជាមួយលោកស្រី Clinton

ការបោះឆ្នោតនៅអាមេរិក៖លោក Trump បង្រួញគំលាតជាមួយលោកស្រី Clinton - ảnh 1
លោកស្រី Hillary Clinton និងដៃគូប្រជែងលោក Donald Trump (រូបថត៖AFP/TTXVN)

(VOVworld) - លទ្ធផលនៃការស្ទង់មតិដែលត្រូវបានប្រកាសនាថ្ងៃទី៥ សីហា
ដោយទីភ្នាក់ងារសារព័ត៌មាន Reuters សហការជាមួយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ
Ipsos បានសរឲ្យឃើញថា បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សប្រជាធិប
តេយ្យ អតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Hillary Clinton នាំមុខដៃគូ ប្រជែងនៃ
គណៈបក្សសាធារណៈរដ្ឋ មហាសេដ្ឋីលោក Donald Trump ត្រឹមតែ៣%ប៉ុណ្ណោះ
ពោលគឺថយចុះ៨%បើប្រៀបនឹងលទ្ធផលដែលត្រូវបានប្រកាសនាថ្ងៃទី១ សីហា។
តាមលទ្ធផលនៃការស្ទង់មតិចាប់ពីថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី៤ សីហាថា ក្នុង
ចំណោមអ្នកបោះឆ្នោតចំនួន១១៥៤នាក់លើទូទាំងប្រទេសចូលរួម មាន៤២%គាំទ្រ
លោកស្រី Clinton ខណៈដែលមាន៣៩%គាំទ្រលោក Donald Trump។
ក្នុងពេលនោះ យុទ្ធនាការបោះឆ្នោតរបស់លោកស្រី Clinton ត្រូវបានវាយតំលៃ
ថា មានភាពងាយស្រួលជាច្រើន ក្រោយពីពេលរបាយការណ៍ស្ដីអំពីទីផ្សារការងារ
ធ្វើ នៅអាមេរិកត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី៥ សីហា ដោយមានសញ្ញាវិជ្ជមាន
 ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ