ការបោះឆ្នោតនៅអាមេរិក៖លោកស្រី Clinton ពង្រីកគំលាតជាមួយលោក Trump

ការបោះឆ្នោតនៅអាមេរិក៖លោកស្រី Clinton ពង្រីកគំលាតជាមួយលោក Trump - ảnh 1
មហាសេដ្ឋីលោក Donald Trump និងអតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Hillary Clinton
 (រូបថត៖AP)

(VOVworld) - តាមលទ្ធផលនៃការស្ទង់មតិថ្មីបំផុតរបស់កាណាល់ទូរទស្សន៍
Fox News ថា អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Hillary Clinton បានពង្រីក
 គំលាតជាមួយមហាសេដ្ឋីលោក Donald Trump ឡើងដល់ទៅ១០ពិន្ទុ។ក្នុងចំណោម
មនុស្សបានសួរទាំង១ពាន់២២នាក់នោះ មាន៤៩%គាំទ្រលោកស្រី Hillary Clinton
ខណៈដែលមានត្រឹម៣៩%គាំទ្រលោក Trump ប៉ុណ្ណោះ។ប៉ុន្តែ ប្រការគួរឲ្យយកចិត្ត
ទុកដាក់នោះគឺបេក្ខជនទាំងពីររូបនេះសុទ្ធតែមិនទទួលបានការជឿទុកចិត្តយ៉ាង
ដាច់ខាតរបស់អ្នកបោះឆ្នោតឡើយ។៦២%នៃបរិមាណអ្នកបានសួរចាត់ទុកថា
លោក Trump មិនមានភាពស្មោះត្រង់នោះទេ រីឯចំពោះលោកស្រី Clinton គឺ៦១%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ