ការបោះឆ្នោតនៅអេហ្ស៊ីប៖ លោក​ប្រធានាធិបតី Abdel Fattah El Sisi បានជាប់ឆ្នោត​​អាណត្តិទីបី

(VOVWORLD) - យោងតាមលទ្ធផលរបស់ទីភ្នាក់ងារជាតិរៀបចំការបោះឆ្នោតអេហ្ស៊ីបបានប្រកាសកាលពីថ្ងៃទី ១៨ ខែធ្នូ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi បានដណ្ដលមជ័យជំនះលើសលប់ជាមួយនឹងសម្លេងគាំទ្រជាង ៨៩% ដើម្បីបន្តកាន់តំណែងដឹកនាំប្រទេសសម្រាប់អាណត្តិ ៦ ឆ្នាំខាងមុខ។

ជាមួយនឹងលទ្ធផលផ្លូវការដែលទើបបានប្រកាសនោះ ប្រធានាធិបតី Abdel Fattah El-Sisi ត្រូវបានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីបី ហើយនឹងដឹកនាំប្រទេសអេហ្ស៊ីបសម្រាប់រយៈពេល ៦ ឆ្នាំខាងមុខ (២០២៤-២០៣០)។

ការបោះឆ្នោតនៅអេហ្ស៊ីប៖ លោក​ប្រធានាធិបតី Abdel Fattah El Sisi បានជាប់ឆ្នោត​​អាណត្តិទីបី - ảnh 1ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Abdel Fattah El-Sisi ត្រូវបានប្រកាសជាប់ឆ្នោតជាផ្លូវការសម្រាប់អាណត្តិ ៦ ឆ្នាំបន្ទាប់។ រូបថត៖ Ba Thi/VOV-អេហ្ស៊ីប

នេះត្រូវបានចាត់ទុកថាជាលទ្ធផលដែលមិនគួរឲ្យភ្ញាក់ផ្អើលទេ ពីព្រោះប្រធានាធិបតីបច្ចុប្បន្ន លោក El-Sisi ត្រូវបានម្ចាស់ឆ្នោតអេហ្ស៊ីបកោតសរសើរយ៉ាងខ្លាំងចំពោះការរក្សាស្ថិរភាពរបស់ប្រទេសជាតិ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១៤។ លោក Adel Toma ម្ចាស់ឆ្នោតម្នាក់បានឲ្យដឹងថា៖  “មានការងារជាច្រើនដែលត្រូវធ្វើ ហើយអេហ្ស៊ីបមិនស្ថិតក្នុងដំណាក់កាលងាយស្រួលនោះទេ ជាមួយនឹងចំនួនប្រជាជនច្រើន និងផ្ទៃដីធំទូលាយ។ គំនិតរបស់ខ្ញុំគឺថា អ្នកដែលបានចាប់ផ្តើមរួចហើយអាចបន្តធ្វើការយ៉ាងសកម្មជាងអ្នកថ្មី។ ខ្ញុំសង្ឃឹមថានឹងមានការផ្លាស់ប្តូរនៅក្នុងប្រទេសអេហ្ស៊ីបក្នុងពេលអនាគតដ៏ខ្លីខាងមុខ ជាពិសេសវិស័យសេដ្ឋកិច្ច»។

យោងតាមអ្នកសង្កេតការណ៍ ក្នុងអាណត្តិប្រធានាធិបតីលើកទីបីនេះ លោក El-Sisi នឹងប្រឈមមុខនឹងភារកិច្ចដ៏ធ្ងន់ធ្ងរខាងសេដ្ឋកិច្ច ជាពិសេសការដោះស្រាយបញ្ហាកង្វះរូបិយប័ណ្ណបរទេស និងការកើនឡើងនៃអតិផរណា។ លើសពីនេះ អេហ្ស៊ីបក៏ត្រូវតែដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗទាក់ទងនឹងបរិវត្តកម្មភូមិសាស្ត្រនយោបាយក្នុងតំបន់ ជាពិសេសជម្លោះហាម៉ាស-អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ