ការបោះឆ្នោតប្រធានាធិបតីនៅអេហ្ស៊ីបត្រូវបានពន្យាពេល


ការបោះឆ្នោតប្រធានាធិបតីនៅអេហ្ស៊ីបត្រូវបានពន្យាពេល - ảnh 1
ការបោះឆ្នោតប្រធានាធិបតីនៅអេហ្ស៊ីបត្រូវបានពន្យាពេល (Image: Vietnam+)

(VOVworld) – ក្នុងកាយវិការចៃដន្យនៅនាទីចុងក្រោយ នាថ្ងៃទី ២៧ ឧសភា
គណៈកម្មាធិការរៀបចំ ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប (PEC) បានសម្រេច
ពន្យា ពេលការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះដល់ម៉ោង ២២ ថ្ងៃ ២៨
ឧសភា បន្ទាប់ ពីអត្រាអ្នកបោះឆ្នោតមិនទទួលបានតាមការកំណត់។ មុខនោះ
បណ្ដាគណៈបក្ស នយោបាយនិងអ្នកនយោបាយបានអំពាវនាវឲ្យ PEC ពន្យា
ពេលបោះឆ្នោត និងស្នើឲ្យស្ថាប័ននេះបើកទីកន្លែងបោះឆ្នោតសំរាប់អ្នកបោះ
ឆ្នោតដែលរស់នៅនៅតំបន់ឆ្ងាយដាច់ ស្រយាល។ ទីភ្នាក់ងារសារព័ត៌មាន
មួយចំនួនក្នុងប្រទេសបានចោទប្រកាន់ PEC ក្នុងការបោះបង់ចោលការកំណត់
ពោលខាងលើ។ រីឯខ្លួនវិញ PEC បានបដិសេធការ ចោទប្រកាន់ពោលខាងលើ
ហើយចាត់ទុកថា៖ ក្នុងករណីអនុប័តលើការកំណត់ពោលខាងលើនឹងបង្កលក្ខណៈ
សំរាប់អ្នកបោះឆ្នោតអាចទៅបោះឆ្នោតជាច្រើនលើក។ ក្នុងការខំប្រឹងប្រែងមួយ
សំដៅលើកទឹកចិត្តអ្នកបោះឆ្នោតទៅបោះឆ្នោត រដ្ឋាភិបាលបណ្តោះអាសន្តអេហ្ស៊ីប
បានប្រកាសថា៖ ថ្ងៃទី ២៧ ឧសភាគឺថ្ងៃសំរាកនិងធនាការទាំងអស់ត្រូវបញ្ឈប់
សកម្មភាពរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ